Saturday, June 6, 2015
ព្រលិតល្អ ចំពោះសុខភាពលោកអ្នក
ព្រលិត គឺជារុក្ខជាតិដុះនៅក្នុងភក់ មានផ្ការីកស្អាត ស្គុះស្គាយ នៅលើផ្ទៃទឹក គួរឲ្យចង់គយគន់ និងមានក្លិនក្រអូប ប្រហើរ។ ម្យ៉ាងវិញទៀត ដើមវាពេលដកចេញពីទឹកមកស្រស់ មានលក្ខណៈស្រួយ និងត្រជាក់ដែលអាចធ្វើជាអា ហារក្នុងរដូវក្តៅបានដែលជាជំនួយ ដល់សុខភាព។ វាជាបន្លែដែលអាចយកទៅធ្វើជាអាហារជាច្រើនមុខ ដូចជា សម្លម្ជូរ ឆា ឬបរិភោគធ្វើជាអន្លក់ក៏បាន។
ព្រលិតមានគុណសម្បត្តិបញ្ចុះកម្តៅនៅក្នុងរាងកាយ ព្រោះវាផ្ទុកទៅដោយជាតិទឹកច្រើន ក៏ប៉ុន្តែវាក៏មានសារធាតុ អាហារ ផ្សេងទៀត ដែលអាចជួយបំប៉នដល់សុខភាពរាងកាយផងដែរ ដោយនៅក្នុងនោះរួមមានដូចជាសារជាតិ កាល់ស្យូម ហ្វូស្វ័រ និងវីតាមីនសេ ព្រមទាំង ប៉េតាខេរ៉ូទីនដ៏មានប្រយោជន៏ផង។ សារធាតិទាំង២ចុងក្រោយនេះនឹង មិនបាត់បង់បន្តិចឡើយ បើយើងបរិភោគវាស្រស់ៗ ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment