ពពួកប៉ារ៉ាស៊ីត អាចកើតមានច្រើនជាងអ្វីដែលមនុស្សភាគច្រើនបានដឹង។
វាមានប្រភេទខុសគ្នាជាច្រើន។ មនុស្សភាគច្រើនអាចមានពពួកប៉ារ៉ាស៊ីត
(ព្រូន តេនញ៉ា ...) នៅក្នុងពោះវៀនដោយមិនដឹងខ្លួន
ជាពិសេសនៅតំបន់ដែលការរស់នៅគ្មានអនាម័យល្អ
ឬការទទួលទានអាហារដែលកខ្វក់។
យើងអាចប្រើប្រាស់ថ្នាំដើម្បីសម្លាប់ពពួកប៉ារ៉ាស៊ីត
ដែលមាននៅក្នុងពោះវៀនយើងបាន ប៉ុន្តែ ក្រៅពីថ្នាំ
យើងក៏មានអ្វីផ្សេងដែលមិនមែនជាថ្នាំ
ដើម្បីសម្លាប់ពួកប៉ារ៉ាស៊ីតទាំងនេះបានផងដែរ។ នៅពេលនេះ
យើងនឹងនិយាយពីអត្ថប្រយោជន៏របស់ខ្ទឹមស។ ខ្ទឹមស
គឺជាអ្នកប្រឆាំងនឹងវត្ថុអាក្រក់ៗ។ វីរុស ផ្សិត បាក់តេរី ប៉ារ៉ាស៊ីត
និងជំងឺមហារីក ទាំងអស់
ស្អប់ខ្ទឹមសខ្លាំងណាស់។ វាជាឱសថដ៏អស្ចារ្យ
និងល្អបំផុតក្នុងការសម្លាប់អ្វីៗដែលអាក្រក់ក្នុងរាងកាយ។ ខ្ទឹមស
ក៏មានឥទ្ធិពលខ្លាំងណាស់សម្រាប់ពពួកសត្វជញ្ជក់ឈាមដូចជាមូស រុយ
និងចៃផងដែរ៕
No comments:
Post a Comment