Saturday, June 6, 2015
ស្មៅប្រមាត់មនុស្ស
លក្ខណះរុក្ខជាតិៈ រុក្ខជាតិស្មៅរស់បានមួយឆ្នាំ ដើមរាងបួនជ្រុង។ ស្លឹកដុះទល់ទងគ្នា រាងដូចផ្លែលំពែង ខាងចុងរាងស្រួចវែង ទងស្លឹកខ្ចី។ កញ្ចុំផ្កាជាចង្កោម។ ផ្កាតូចៗពណ៌ស។ ផ្លែស្ងួតរាងតូចវែងត្រង់មានចង្អូរស្រូចចុង ស្រួចគល់។ គ្រាប់តូចៗរលោងមានចំនួនច្រើន។
កន្លែងដាំដុះ : ដុះពាសពេញប្រទេសកម្ពុជា ពិសេសនៅតំបន់ភ្នំ។
ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល។
ការព្យាបាលៈ ទឹកនោមផ្អែម គ្រុនចាញ់ មិនរលាយអាហារ គ្រុន ចុកពោះ ស្ពឹកស្រពន់ខ្វិន។
កំរិតនិងរបៀបប្រើៈ ម្សៅស្ងួតក្នុងកំរិតពី ៣ទៅ៦ក្រាម ឬស្ងោរពី ១៥០ទៅ៣០០ មល សំរាប់ព្យាបាលជំងីគ្រុន គ្រុនចាញ់ ទឹកនោមផ្អែម ចុកពោះ ស្ពឹក ស្រពន់ ខ្វិន។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment