Saturday, June 6, 2015
ស្មៅរំលត់ភ្លើង
លក្ខណះរុក្ខជាតិៈ ជាប្រភេទស្មៅមានកំពស់ពី ៣០ទៅ៥០cm ពណ៌បៃតងចាស់។
ស្លឹកៈ ដើមនៅតូចស្លឹកដូចស្លឹកត្រចៀកក្រាញ់។ ដើមចាស់ចាស់ស្លឹកជាប់ដើម ដូចស្លឹកត្រកួន តែគ្មានទង។
ផ្កាៈ មានទងវែង ពណ៌ស្វាយមានគ្រាប់តូចៗល្អិត។
កន្លែងដាំដុះ : ដុះខ្លួនឯងតាមចិញ្ចើមផ្លូវ វាលស្រែ ខ្បង់រាប។
ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល។
រសជាតិៈ ល្វិងតិច ត្រជាក់ល្មម។សារធាតុគីមីៈ Stearin , Glycosid, Alcaloid។
ការព្យាបាលៈ ផ្កាសាយ គ្រុន រលាកទងសួត ឈឺបំពង់ក រលាកសួតស្រាល គ្រុនពោះវៀន រាកអាចម៏ រាកមូលរលាកដោះ រលាកពងស្វាស របួស បូស តាអក ពស់ចឹក រលាកសរសៃប្រសាទ ស្បែក ឈឺភ្នែកក្រហម ឈាមច្រមុះ ក្អកធ្លាក់ឈាម ឈឺទ្រូង ដុះសាច់បំពង់ក រលាកផ្លូវភេទ។
កំរិតនិងរបៀបប្រើៈ ពី១៥ទៅ៣០ក្រាម ក្នុង១ថ្ងៃដាំទឹកផឹក។ ព្យាបាលកញ្រ្ជិល យកស្លឹកដាំ ទឹកងូត។ ដើមស្រស់បុកលាយទឹកផឹក កាកបំពោកកន្លែងពស់ចិក ឬបូស។ បុកស្លឹកស្រស់យកទឹក បន្តក់ចូលត្រចៀកព្យាបាលអំបៅអំបែក។ ហាមប្រើអ្នកមានផ្ទៃពោះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment