Saturday, June 6, 2015
ស្មៅទឹកដោះខ្លាធំ
លក្ខណះរុក្ខជាតិៈ ជារុក្ខជាតិដុះតាមរដូវ មានរោមក្រាស់រឹងពណ៌លឿង មែកបែកចេញពី ឡើងទៅ។ ស្លឹកដុះទល់ទងគ្នា រាងទ្រវែងរៀវម្ខាងស្រួចចុង ឬ រាងពងក្រពើ ស្រួចចុងឬរាងស្រួច ចុងបន្តិច។ ផ្នែកគល់ស្លឹកមានទំហ៊ំមិនស្នើគ្នា សំបុសបៃតងចាស់ ផ្ទៃខាងលើស្លេក ផ្ទៃខាងក្រោម មានរោមខ្លីៗ ទងស្លឹកខ្ចីពណ៌ក្រហម។ កញ្ចុំផ្កាជាចង្កោមរាងមូល ចេញតាមប្រគាបស្លឹក។ ផ្កាច្រើនៗ ពណ៌សលាយបៃតង។ ផ្លែស្ងួតមានរោមដណ្តប់ពណ៌ស។ គ្រាប់រាងបីជ្រុង
ពណ៌ក្រហមត្នោត។
កន្លែងដាំដុះ : ដុះខ្លួនឯងពាសពេញប្រទេសកម្ពុជា។
ផ្នែកប្រើប្រាស់ៈ ស្លឹក ផ្កា។
ការព្យាបាលៈ មូលឈាម រដូវមិនទៀង
កំរិតនិងរបៀបប្រើៈ ម្សៅស្ងួតកំរិត ៣ទៅ៦gm ឬដាំទឹកផឹកពី ១៥០ទៅ២៥០ml ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment