Saturday, June 6, 2015
វល្លិត្រដិត
លក្ខណះរុក្ខជាតិៈ ជាវល្លិវារ ឬតោងឡើងរុក្ខជាតិទាំងមូល ទន់ហើយមានរោម វល្លិមានជ្រុងបញ្ឆិត ឬមូលបន្តិច។ ស្លឹកបែកជាបីៗ ដុះទល់ទង គែមនៃស្លឹកនីមួយៗ រាងធ្មេញរណារ។ ស្លឹករាងមូល សំប៉ែតមានទឹកច្រើន។
ផ្នែកប្រើប្រាស់ៈ ឬស។
កន្លែងដាំដុះ : មានដុះគ្រប់ទីកន្លែង និងគ្រប់ព្រៃទាំងអស់ក្នុងប្រទេសកម្ពុជា។
ផ្នែកប្រើប្រាស់ៈ ឬស វល្លិ និងស្លឹក។
សារធាតុរួមផ្សំៈ Polyphenol glycosiders ។
ប្រើប្រាស់ជាឱសថៈ រុក្ខជាតិទាំងមូលឆ្អើរអោយក្រៀម រួចដាំអោយពុះប្រើជាថ្នាំបញ្ចុះកំដៅ ដាំរំងាស់យូរ ប្រើជាពិសេសក្នុងករណីកើតកញ្រ្ជិល។ ឬសវា ឆុងទឹកក្តៅ ប្រើជាថ្នាំបញ្ចុះទឹកនោម និង ព្យាបាលរោគស្វាយ។ ជាតិទឹកដ៏ច្រើនៗដែលគេកាត់បង្ហូរចេញពីវល្លិត្រដិតអាចផឹកបាន។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment