Saturday, June 6, 2015

វល្លិសាវម៉ាវព្រៃ






លក្ខណះរុក្ខជាតិៈ ជាវល្លិវាឡើងដើមឈើមានប្រវែង ២ទៅ១០ម៉ែត្រ ដែលស្លឹករាងជាក្លែបជ្រៅ។ វាមានផ្កាមិនធម្មតាពណ៌ស លាយស្វាយ។ ផ្លែទុំអាចបរិភោគបាន ជាពិសេសក្មេងៗ។ ក្នុងពេលទុក្ហរិក្ស ស្លឹកនិងមែកខ្ចីៗស្ងោរលយអង្ករធ្វើបបរ។

ស្លឹកៈ ស្លឹករាងទ្រវែង មានសរសៃឆ្មារពណ៌ត្នោតបៃតង។


ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល ស្លឹកនិងផ្លែ។


កន្លែងដាំដុះ :
មានដុះនៅប្រទេសកម្ពុជា វល្លិសាវម៉ាវព្រៃច្រើនដុះនៅក្រោមដើមឈើនិង តាមមាត់ផ្លូវ។

ផ្នែកប្រើប្រាស់ៈ
ឬស វល្លិ​ និងស្លឹក។

សារធាតុគីមីៈ
Flavonoids មានដូចជា vitexin, saponarin, orientine, horno-orientin, sachafloside និង apigenin។ ឯ Alkaloids មានដូចជា harmane, harmin, harmline, hamol និង​ harmalol

ការប្រើប្រាស់ជាឱសថៈ
តាមក្បូនឱសថបូរាណខ្មែរ ស្លឹកបុកម៉ត់ព្យាបាលរមាស់ស្កៀប។ ទឹកដែល ពូតចេញពីស្លឹកនិងវល្លិប្រើសំរាប់ធ្វើអោយស្រ្តីមានលទ្ធភាពអាចមានគភ៌បាន។ ក្រៅពីនេះ វល្លិសាវម៉ាវព្រៃបានប្រើជាថ្នាំដូចជាសំរួលសរសៃប្រសាទសណ្តំប្រឆាំង ការចុកចាប់សាច់ដុំ និងជាថ្នាំបញ្ចុះសម្ពាធឈាម ផ្កាវាបានបង្ហាញអោយដឹងថា មានសកម្មភាពទៅលើ ប្រពន្ធ័សរសៃ ប្រសាទកណ្តាល ( CNS ) ដែលចុះខ្សោយផងដែរ។

No comments:

Post a Comment