Saturday, June 6, 2015

សក់សេះ ឬ អណ្តូងប្រាំងធំ


លក្ខណះរុក្ខជាតិៈ ជាវល្លិឈើមែកខ្ចីៗ មានរោមខ្លីៗ តិចៗ។​ ស្លឹកមានបណ្តោយ ៥ទៅ១៨ សង់ទីម៉ែត្រជាប្រភេទស្លឹកទោល ដុះទលទង់គ្នាគែមស្លឹកពេញ។ ផ្កាមានកេសរឈ្មោលនិង ញីនៅជាមួយគ្នាជាចង្កោមរាងជាស្ទបកួតូចចេញនៅចុងមែកឬ ប្រគាបស្លឹកមិនចេញ តាមមែកទេ ផ្កានិមួយៗរាងទ្រវែង។ ផ្លែស្ងួតសំបកក្រៅទុំមានជ្រុង៥មានគ្រាប់តែមួយ។
កន្លែងដាំដុះ :
ដើមសក់សេះមានដុះនៅតាមតំបន់ក្តៅនាប្រទេសកម្ពុជា។ គេដាំយ៉ាងទូលំទូលាយ ភាគច្រើនសំរាប់លំអ។ សព្វថ្ងៃនេះ មានគេដាំជាច្រើននៅប្រទេសក្តៅជូនការដាំសំរាប់ធ្វើរបង។
ផ្នែកប្រើប្រាស់ៈ ផ្លែ ឬស និងគ្រាប់។
សារធាតុរួមផ្សំៈ គ្រាប់សក់សេះមានផ្ទុក
L-Quisquaic acid ដែលដូចគ្នានឹង x-statonin
ប្រើជាឱសថៈ ផ្លែនិងគ្រាប់តាមក្បូនឱសបុរាណ ប្រើប្រាស់ជាថ្នាំទម្លាក់ព្រូន ជាពិសេស ព្រូនចង្កេះ។​ ប្រើច្រើនហួសកំរិតវាអាចអោយក្អូតចង្កោររហូតដល់សន្លល់មិនដឹងខ្លួនផង។ គ្រាប់ដាំទឹកផឹកសំរាប់ព្យាបាលក្មេងរាគរួស។ ទឹកច្របាច់ចេញពីស្លឹក ប្រើជាថ្នាំព្យាបាល បូសទ្រនិច ដំបៅ ឯស្លឹកផ្ទាល់វិញបុកបិតនៅក្បាល់សំរាប់ការឈឺក្បាលបណ្តាលមកពីគ្រុនចាញ់ ដ៏ខ្លាំងក្លា។ នៅតាមតំបន់ខ្លះប្រទេសកម្ពុជាផ្លែនិងគ្រាប់ត្រូវវាបានគេនាំយកមកប្រើក្នុងការ

ព្យាបាលឈឺធ្មេញ បូសទ្រនិច និងមុខតំបៅរលាក៕

No comments:

Post a Comment