Saturday, June 6, 2015
ស្លែងដងដឹងព្យាបាល
លក្ខណះរុក្ខជាតិៈ ជាប្រភេទស្មៅដុះឈ រលោងមានមែកវារ តោងឡើង ដើមរាងមូលជាបំពង់ ពណ៌ស រឹង សាច់ច្រើន។ ជាស្មៅរស់បានមួយឆ្នាំ។ ស្លឹកគ្មានទង ដុះទល់គ្នា ខ្លះទល់ម្តងបីខ្លះដាច់ពីគ្នា រាងដូចផ្លែលំពែងស្រួចចុង ផ្លែខាងចុងស្លឹកមាន ដៃតោងរាងអង្កួញ ខាងគល់រាងបេះដូង។ ផ្កាធំៗចេញពីប្រគាបស្លឹកជាផ្កាទោល។ ផ្លែប្រភេទផ្លែស្ងួត តូចៗរាងទ្រវែង។
កន្លែងដាំដុះ : គេដាំសំរាប់ធ្វើថ្នាំ។
ផ្នែកប្រើប្រាស់ៈ មើម ផ្កា។
ការព្យាបាលៈ ហឺត ក្អក រាំងរដូវ ជាថ្នាំបំបាត់ហើមរលាក រលាកសន្លាក់ឆ្អឹង។
របៀបនិងកំរិតប្រើៈ ផ្កាស្ងួតផ្សំជាមួយថ្នាំផ្សេងទៀត ព្យាបាលហឺតនិងក្អក រាំងរដូវ។ មើមស្ងួតផ្សំជាមួយថ្នាំផ្សេងទៀត សំរាប់ព្យាបាលការហើមរលាក។ ម្សៅមើមស្លែងដងដឹង១ភាគ អំបិល២ភាគផឹកម្តង២ក្រាមសំរាប់ព្យាបាលហឺត និងរលាកសន្លាក់។
ប្រយត្ន័ៈ ផ្កានិងមើមអាចបណ្តាលអោយរលូតកូន។ គេមិនដែលប្រើដោយមិនលីង ឬឆ្អើរនោះទេ ពីព្រោះវាពុលប្រសិនបើ ម្សៅដែលបានលីងរួចហើយ យកទៅប្រើច្រើនហួសអាចបណ្តាលអោយក្អូត។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment