Saturday, June 6, 2015
សុកឆ្មា
លក្ខណះរុក្ខជាតិៈ ជាប្រភេទស្មៅមានកំពស់ពី ៤០ទៅ១០០សម ដើមត្រង់បែកមែកច្រើន។
ស្លឹកៈ ស្លឹកទន់រាងមូល ស្រួចចុងបន្តិច គែមស្លឹកមានធ្មេញរណាតូចៗ ទងស្លឹកវែងដុះចេញពី ដើម ទំហំស្លឹកបណ្តោយ៣,៥ ទៅ ៥សម ទទឹង ២,៥ ទៅ ៤សម។
ផ្កាៈ ដុះចេញពីដើម និងចេញពីគ្រប់ប្រគាបទងស្លឹក មានទងវែង និងសន្លឹកតូចមួយនៅប្រគាបទង តូចបន្តបន្ទាប់រាងជាស្លឹកតូចៗតាមបណ្តោយទងផ្កា។
កន្លែងដាំដុះ : ដុះតាមភូមិ ដីចំការ ដីសើម។
ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល។
សារធាតុគីមីៈ ដើមមាន Acalyphine, glucosid, cyanogenetic, triacetonamine, HCN, ព្រមទាំងមាន ជាតិគីមីពុលខ្លាំងម៉្យាងដែលគេមិនទាន់រកឃើញ។
ការព្យាបាលៈ ជាថ្នាំរំលាយស្លេស បំបាត់ក្អក ហត់ ផ្សះ បន្ទន់លាមក រលាកទងសួត រលាកសួត។
របៀបនិងកំរិតប្រើៈ ប្រើក្នុងកំរិត ១៥ ទៅ ៣០ ក្រាម ដាំផឹក។ ប្រើខាងក្រៅសំរាប់ព្យាបាល រមាស់ និង ពស់ចឹកដោយយកស្លឹកស្រស់បុកបិតពីលើមុខពស់ចឹក។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment