ក្រុងមែលប៊នៈ
ទម្លាប់ញ៉ាំបន្លែផ្កាខាត់ណាបៃតងជាប្រចាំរាល់ថ្ងៃនឹងអាចជា
វិធីសាស្រ្តថ្មីមួយជួយព្យាបាលជំងឺហឺតបាន។
នេះបើយោងតាមការស្រាវជ្រាវរបស់លោកវេជ្ជបណ្ឌិតថូមការ៉ាជៀនីស
មកពីក្រុងមែលប៊នប្រទេសអូស្រ្តាលី។
លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថាសារជាតិស៊ុលហ្វ័ររ៉ាផាន
(sulforaphane) ដែលមាននៅក្នុងបន្លែផ្កាខាត់ណាបៃតង
និងបន្លៃបៃតងដទៃទៀតអាចជួយការពារការរាលដាលជំងឺផ្លូវដង្ហើមដែលវា
អាចបង្កឲ្យកើតជំងឺហឺតនោះបាន។
ផ្កាខាត់ណាបៃតងមានជាតិវីតាមីនអា
និងវីតាមីនសេខ្ពស់ខណៈវាក៏មានវីតាមីនបេ៦ ជាតិដែក កាល់ស្យូម
និងសារជាតិសរសៃផងដែរ។
ផ្កាខាត់ណាបៃតងនេះជាប្រភេទបន្លែអម្បូរស្ពៃក្តោប
ដែលជួយការពារការរាលដាលជំងឺមហារីកប្រភេទផ្សេង។
ការស្រាវជ្រាវក៏រកឃើញនូវអត្ថប្រយោជន៍នៃអម្បូរបន្លែផ្សេងទៀត
ដូចជា សាលាដបៃតង ស្ពៃក្តោប ផ្កាខាត់ណា
និងស្ពៃតឿដែលមានផ្ទុកនូវអត្ថប្រយោជន៍ស្រដៀងគ្នានេះផងដែរ៕
No comments:
Post a Comment