Saturday, June 6, 2015

អត្ថប្រយោជន៍ដ៏​អាថ៌​កំបាំង​ទាំង 28 របស់​ផ្លែ​ត្រសក់



ត្រសក់គឺជាបន្លែមួយប្រភេទ ដែ​ល​គេ​និយម​ប្រើ​ប្រាស់​បំផុត​ក្នុង​ចំណី​អាហារ​នានា ព្រោះ​អី​វា​ត្រជាក់ មាន​រស់​ជាតិ​ផ្អែមណា​មួយ​ទៀត​ក៏​មាន​តម្លៃ​ថោក ងាយ​ស្រួល​ក្នុង​ការ​រក​ជាវ​ផង​ដែរ។ បន្លែ​មួយ​ប្រភេទ​នេះ​មិន​ត្រឹម​តែ​ឆ្ងាញ់ និង​ងាយ​ស្រួល​រក​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏​មាណ​គុណ​សម្បត្តិ​ជា​ច្រើន​ដែល​អាច​អោយ​អ្នក​ភ្ញាក់​ផ្អើល​ បាន។ ខាង​ក្រោម​នេះ​គឺ​ជា​គុណ​ប្រយោជន៍​ទាំង 28 របស់​ផ្លែ​ត្រសក់ សម្រាប់​សុខភាព​របស់​អ្នក។

1. ល្អសម្រាប់អ្នកចង់ស្រកទំងន់ :
ផ្លែត្រសក់មាន​កម្រិត​កាឡូរី​តិច​តូច​បំផុត ហេតុ​ដូច្នេះ​ហើយ​សម្រាប់​អ្នក​ចង់​ស្រក​ទំងន់ រឺក៏​មាន​រាង​ស្អាត គួរ​តែ​ជ្រើស​រើស​បន្លែ​នេះ​ទៅ​ទទួលទាន។

2. សំបូរជាតិទឹក :
ត្រសក់មួយផ្លែ មានទឹកក្នុងនោះចំនួន 95% ឯ​ណោះ ហើយ​វា​ក៏​សំបូរ​ទៅ​ដោយ​ជីវ​ជាតិ​ផង​ដែរ។

3. កំចាត់ជាតិពុលក្នុងខ្លួន :
វានឹងជួយកំចាត់ជាតិ​ពុល​មួយ​ចំនួន​ក្នុង​ខ្លួន​យើង និង​បង្ហូរ​មក​តាម​រយៈ​ទឹក​នោម​បាន ដែលល្អ​បំផុត​សម្រាប់​អ្នក​មាន​បញ្ហា​តម្រង់​នោម។

4. សំបូរដោយជីវជាតិចិញ្ចឹម :
ត្រសក់សំបូរទៅដោយវីតាមីន B1, B2, B3, B5, B6 ហ្វូលិក អា​ស៊ីត វីតា​មីន C, ផូស្វ័រ,ប៉ូតា​ស្យ៉ូម, ម៉ាញ៉េ​ស្យូម, និង​ស័ង្កសី។

5. ផ្តល់ថាមពល :
វាសំបូរទៅយសារវីតាមីន B និង កាបូនអ៊ីដ្រាត​ដែល​អាច​ផ្តល់​ថាមពល​បាន​រហ័ស​ដល់​រាងកាយ

6. ល្អបំផុតសម្រាប់ស្បែក :
ដោយសារតែវាសំបូរដោយ​ជាតិ​ទឹក សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម និង​សារ​ធាតុ​រ៉ែ​ដូច​ជា ប៉ូតា​ស្យូម និង​ម៉ាញ៉េស្យូម​ជា​ដើម​នោះ ត្រសក់​ជា​ផ្លែ​ឈើ​ដ៏​ល្អ​បំផុត​សម្រាប់​ស្បែក​របស់​យើង។ យើង​អាច​ប្រើ​ប្រាស់​ត្រសក់​ដើម្បី​ផ្តល់​សំណើម​ដល់​ស្បែក និង​ជួស​ជុល​ស្បែក​ដែល​បាន​រង​ការ​ខូចខាត​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ​បាន​ ដោយ​គ្រាន់​តែ​យក​ត្រសក់​ ទៅ​ទ្រាប់​ពីលើ រឺក៏​ទទួល​ទានវា។

7. ប្រើសម្រាប់សំអាតកញ្ចក់ :
ត្រសក់មានប្រសិទ្ធភាពខ្ពស់ អាច​សំអាត​កញ្ចក់ កំចាត់​អ័ព្ទ និង​ស្នាម​ប្រឡាក់​ផ្សេងៗ​បាន។

8. បញ្ចៀសមហារីក :
នៅក្នុងត្រសក់វាមានផ្ទុកនូវសារ​ធាតុ lariciresinol, pinoresinol, and secoisolariciresinol ដែល​វា​អាច​បញ្ចៀស​បាន​នូវ​មហារីក​មួយ​ចំនួន​មិន​អោយ​កើត​លើ​យើង​បាន។

9. កំចាត់សត្វល្អិត :
ក្លិនត្រសក់អាចបណ្តេញនូវសត្វល្អ​ឥត​បាន​ការ​មួយ​ចំនួន​បាន។

10. ព្យាបាលស្បែកដែលបានរលាក :
ប្រសិនបើអ្នកបាន​រលាក​ភ្លើង រឺ​ក៏​អ្វី​ដែល​មាន​កំដៅ​ក្តៅ សូម​ចិត​ត្រសក់​មួយ​ចំណិត​មក​បិត​លើ​តំបន់​ដែល​រលាក​នោះ ដើម្បី​បន្ថយ​កំដៅ​ស្បែក និង​ព្យាបាល​ស្បែក។

11. គ្របគ្រងសម្ពាធឈាម :
ប៉ូតាស្យ៉ូម ម៉ាញ៉េស្យូម និង​កាក​សរសៃ Fiber ក្នុង​ត្រសក់ មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​គ្រប់​គ្រង​សម្ពាធ​ឈាម​របស់​យើង។

12. ជំរុញអោយសក់លូតលាស់បានល្អ :
ត្រសក់មានសារធាតុសីលីកូន និង​ស្ពាន់​ធ័រ ដែល​វា​នឹង​ជំរុញ​អោយ​សក់ ដុះ​បាន​ក្រាស់​ល្អ។ ដើម្បី​ប្រសិទ្ធ​ភាព​ខ្ពស់ សូម​ឧស្សាហ៍​ផឹក​ទឹក​ការុត លាយ​ជា​មួយ​ត្រសក់។

13. ប្រើជាអាហារសំរន់ :
ប្រសិនបើអ្នកឃ្លាន អ្នក​អាច​ប្រើ​ត្រសក់​ជា​អាហារ​សំរន់​បាន ហើយ​វា​ក៏​ល្អ​ជាង​អាហារ​សំ​រន់​ដូច​ជា​នំ​កញ្ចប់ និង​អ្វី​ផ្សេងៗ​ដែរ។

14. សំអាតស្បែកជើង :
យកត្រសក់ត្រដុះ​នឹង​ស្បែក​ជើង​ស្បែក​អ្នក នោះ​វា​នឹង​ភ្លឺ​ចិញ្ចាញ

15. ល្អសម្រាប់ធ្មេញ និងអញ្ចាញ :
សារធាតុ Fiber ក្នុងត្រសក់​ជួយ​ម៉ាស្សា​អោយ​ធ្មេញ និង​អញ្ចាញ​អោយ​មាន​សុខភាព​ល្អ និង​រឹង​មាំ​បាន។

16. បំបាត់សម្លេងគ្រឺតចេញពីទ្វារ :
ប្រសិនបើទ្វាររបស់អ្នកមាន​សម្លេង​គ្រាតៗ​ដែល​រំខាន​នោះ សូម​យក​ត្រសក់​ទៅ​ញី​ត្រង់​ត្រចៀក​ទ្វារ រឺ​បង្អួច នោះ​សម្លេង​នោះ​នឹង​បាត់​ជាក់​ជា​មិន​ខាន។

17. ជួយអោយយើងមានអារម្មណ៍ធូរស្រាល :
ប្រើប្រាស់ត្រសក់​នៅ​ពេល​ដែល​យើង​ស្ទីម នឹង​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ធូរស្រាល បំ​បាត់​ស្ត្រេស​បាន។

18. បំបាត់ក្លិនមាត់ស្អុយ :
គ្រាន់តែយកត្រសក់ទៅ​ទំពារ​ផ្អាប់​ទុក​ក្នុង​មាត់​រយៈ​ពេល 30 វិនាទី នោះ​វានឹង​បំបាត់​អស់​នូវ​ក្លិន​ស្អុយ ក៏​ដូច​ជា​បាក់​តេរី​ចេញ​ពី​មាត់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

19. សំអាតលោហៈធាតុផ្សេងៗអោយសស្អាត :
ត្រសក់អាច​ជួយ​សម្អាត​គ្រឿង​លោហៈ​ផ្សេងៗ​អោយ​ស្អាត​ចែង​ចាំង​បាន។

20. សំអាតទឹកហ្វឺត រឺស្នាមប្រលាក់ :
សំបករបស់ត្រសក់អាច​ជួយ​សំអាត​ស្នាម​ប្រឡាក់​ផ្សេងៗ​បាន​ដូច​ជា​ទឹកហ្វឺត គូល័រ​ទៀន និង​អ្វី​ដែល​លុប​មិន​ជ្រះ។

21. ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ :
សារធាតុទឹក​ដ៏​ច្រើន​របស់​ត្រសក់ អាច​ជួយ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ស្រួល នឹង​កាត់​បន្ថយ​ជាតិ​ពុល​ផ្សេងៗ។

22. ល្អសម្រាប់ជាលិការ :
សិលាកាក្នុងត្រសក់ ជួយ​អោយ​ជាលិកា​ក្នុង​ខ្លួន​កាន់​តែ​មាន​ភាព​រឹងមាំ ដែល​ធ្វើ​អោយ​យើង​មាន​សុខភាព​ល្អ​បាន។

23. កំចាត់ព្រូន និងតេនញ៉ា :
ត្រសក់អាចកំចាត់​ព្រូន និង​តេនញ៉ា​មួយ​នួន​ចេញ​ពី​ខ្លួន​ប្រាណ​របស់​យើង​បាន ដោយ​គ្រាន់​តែ​ទទួល​ទា​នវា​ជាមួយ​ទឹក។

24. ល្អសម្រាប់ក្រចក :
សារធាតិស៊ីលីកានឹងជួយ​អោយ​ក្រចក​យើង​មាន​ភាព​រឺងមាំ និង​ថ្លា​ស្អាត

25. បំបាត់ការឈឺនៃការគ្រេចជើង រឺសន្លាក់ :
វីតាមីន A, B1, B6, C និង D ព្រម​ទាំង​សារធាតុ កាល់​ស្យូម និង​ម៉ាញ៉េ​ស្យូមអាច​ជួយ​កាត់​បន្ថយ​ភាព​ឈឺ​ចាប់​នៅ​តាម​សន្លាក់ រឺ​ជើង​របស់​យើង​បាន។

26. ល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម :
វា​មាន​សារធាតុ​មួយ ដែល​កោសិកា​ចំបាច់​ត្រូវ​ការ​ដើម្បី​បង្កើត​អាំងស៊ុយលីន ដែល​អាច​អោយ​អាការៈ​មាន​ភាព​ល្អ​ប្រសើរ​បន្តិច​បាន។

27. កាត់បន្ថយកូឡេស្តរ៉ល :
ការសិក្សា​ស្រាវ​ជ្រាវ​មួយ​រក​ឃើញ​ថា សារ​ធាតុ​ស្តេរ៉ូល​ក្នុង​ត្រសក់ អាច​កាត់​បន្ថយ​កម្រិត​កូឡេស្តរ៉ូល​អោយ​ថយ​ចុះ​បាន។

28. អាហារដ៏ល្អសម្រាប់ធ្មេញ :
ត្រសក់​ក្លាសេ​មួយ​ចំ​ណិត​គឺ​ជា​របស់​លេង​ដ៏​ល្អ​សម្រាប់​អញ្ចាញ​ធ្មេញ​យើងដែល​អាចជួយ​ម៉ាស្សា និង​ធ្វើ​អោយ​វា​មាន​ភាព​ល្អ​ប្រសើរ​បាន ទាំង​កុមារ​តូចៗ និង​មនុស្សធំ។
​​
ត្រសក់គឺពិតជាបន្លែមួយដែលសំបូរ​ទៅ​ដោយ​អត្ថ​ប្រយោជន៍​មែន ហើយ​ថែម​ទាំង​មាន​តម្លៃ​ថោក​និង​ងាយ​ស្រួល​រក​ទិញ​ផង​ដែរ។ ក៏ប៉ុន្តែ​ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ខ្ពស់ សូម​អ្នក​ទាំង​អស់​គ្នា​ទទួលទាន​ត្រសក់​ណា​ដែល​មាន​គុណ​ភាព​ល្អជៀសវាង​ត្រសក់​ដែល​ខូច​គុណ​ភាព និង​ប្រើ​ប្រាស់​សារ​ធាតុ​គីមី​ជ្រុល។

No comments:

Post a Comment