Saturday, June 6, 2015

ស្ពៃពីរប្រភេទនេះអាចជួយដល់ការលូតកំពស់របស់អ្នក


មនុស្សមគ្រប់រូប មានក្តីសុបិន្តចង់បានកំពស់​ខ្ពស់ល្មមសាកសម​នឹងរាងកាយ ។ ជាក់ស្តែង ប្រសិនបើអ្នកខ្ពស់ នោះអ្នក នឹងក្លាយជាទីចាប់​អារម្មណ៍ពីអ្នកដទៃ។ ឧទាហរណ៍ បុរសដែល​មានកំពស់ខ្ពស់ ស្អាត និងសង្ហា គឺតែងតែត្រូវបាន​ទាក់ទាញពីមនុស្សគ្រប់រូប ជាពិសេសនារីៗ។ ការចង់បានកំពង់ខ្ពស់នោះគឺពិតជាល្អហើយ ប៉ុន្តែថាតើ ត្រូវធ្វើដូចម្តេចដើម្បី​ទទួលបាន កំពស់ខ្ពស់ដោយ​មិនប៉ះពាល់ដល់សុខភាព? ដោយយល់​ឃើញពីបញ្ហានេះហើយ Cool FM សូមលើក​យកនូវស្ពៃពីរប្រភេទដែល​អាចជួយអ្នកឲ្យលូតលាស់​ កំពស់បានតាមបែបធម្មជាតិ។

១. ប្រភេទស្ពៃមើម
ប្រភេទស្ពៃមើមត្រូវ ​បានគេរកឃើញថា ជាប្រភេទបន្លែដែលជួយ​ឲ្យមានការលូតលាស់​ដល់អ័រម៉ូន ហើយប្រសិន បើអ្នកទទួលទានប្រភេទបន្លែ​នេះក្នុងបរិមាណមួយដ៏ទៀងទាត់ វានឹងជួយពន្លឿន​ដល់ការលូតកពស់ ។ លើសពីនេះទៀត ស្ពៃមើមសម្បូរដោយ វិតាមីនច្រើនប្រភេទ ប្រូតអ៊ីន សរសៃហ្វាយប័រ កូលេស្តេរ៉ូល និងសម្បូរជាតិខ្លាញ់ផងដែរ។ ប្រភេទបន្លែទាំងនេះ គឺមាននៅ ក្នុងតំបន់ ដែលមាន​អាកាសធាតុបង្គួរដូចជា​ប្រទេសកម្ពុជាតែម្តង។

២. ប្រភេទស្ពៃផ្កា
ស្ពៃផ្កា គឺជាប្រភេទបន្លែសំខាន់​មួយផ្សេងទៀតដែលសប្បូរដោយ​វីតាមីនអំណោយផល​ដល់សុខភាព និងសរសៃ ហ្វាយប័រ ព្រមទាំងជួយ​រក្សាដំណើរការនៃរាងកាយ​បានយ៉ាងល្អ។ ស្ពៃផ្កា ក៏ជាប្រភេទបន្លែស្ថិត​នៅក្នុងពពួកស្ពៃ ក្តោបផងដែរ ដែលមានអត្ថប្រយោជន៍ចំពោះ​សុខភាពដូចជា សម្បូរវីតាមីនC ជាតិដែក និងសារជាតិប្រឆាំងនឹង ជំងឺមហារីក ព្រមទាំងសម្បូរសរសៃហ្វាយ ប័រថែមទៀត។ វាជួយដល់ការថែរក្សានូវ​របបអាហារដ៏មានផាសុខភាព និងជួយសម្រួល​ដំណើរការរូបរាងកាយ។ ម្យ៉ាងវិញទៀត វាជួយដាស់នូវការលូតលាស់របស់អ័រម៉ូននៅក្នុងសារពា ង្គកាយ និងការ​លូតលាស់កំពស់ជាដើម៕

No comments:

Post a Comment