Saturday, June 6, 2015

យល់ដឹងបន្ថែមជាមួយអត្ថប្រយោជន៍ជាច្រើនរបស់ឆៃថាវចំពោះរាងកាយនិងសម្រស់


តើអ្នកចូលចិត្តទទួលទានផ្លែឆៃថាវដែររឺទេ? ប្រហែលជាអ្នកមិនចូលចិត្តបរិភោគវាឡើយពីព្រោះ វាមានក្លិនឆួលនិងមិនសូវមានរសជាតិទៀត។ ប៉ុន្តែឆៃថាវជាបន្លែមួយដែលសម្បូរទៅដោយ គុណប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់អ្នក៖

១) ជួយការពារស្បែកជ្រីវជ្រួញ៖
ឆៃថាវផ្ទុក ដោយជាតិវីតាមីនC វាអាចជួយការពារស្បែករបស់អ្នក ពីភាពជ្រីវជ្រួញបាន។ បន្ថែមពីនោះទៅទៀត វីតាមីនអាចជួយ ដុសខាត់កោសិកាស្បែក របស់អ្នក ឲ្យមានភាពភ្លឺរលោងបាន។ ប្រសិនបើអ្នក មិនចង់ទទួលទានឆៃថាវទាំងស្រស់ អ្នកក៏អាច កិនឆៃថាវ អោយក្លាយជាទឹក រួចយកពិសារបាន។

២) កាត់បន្ថយបញ្ហាពុកឆ្អឹង៖
ចំពោះឆៃថាវផ្ទុកវីតាមីនKដែលវាអាចជួយដល់ឆ្អឹងរបស់អ្នកបានយ៉ាងខ្លាំង។ ដូចអ្នកដឹងស្រាប់ ហើយ ថាវីតាមីន K ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យកោសិកាលូតលាស់បានល្អនិង កាត់បន្ថយបញ្ហា ពុកឆ្អឹងបានថែមទៀត។

៣) ជួយដល់ប្រព័ន្ធរំលាយអាហារ៖
ចំពោះឆៃថាវសម្បូរជាតិសរសៃដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជួយដល់ប្រព័ន្ធរំលាយ អាហារ។ ប្រសិនបើអ្នក ទទួលទានឆៃថាវជាប្រចាំនោះ វាជួយកាត់បន្ថយ ជាតិអាស៊ីត ក្នុងខ្លួនអ្នកបាន។
មិនតែប៉ុណ្ណោះ ឆៃថាវក៏អាចជួយដល់អាការៈទល់លាមកបានដែរ និងអាចកាត់បន្ថយជម្ងឺ បេះដូង បានថែមទៀត។

៤) ការពាររោគខ្វះឈាម៖
ចំពោះជាតិវីតាមីនB9 និងជាតិfolate អាចជួយការពារពីបញ្ហាខ្វះ ឈាមបាន។ ជាពិសេសឆៃថាវ ក៏បានផ្ទុកសារធាតុ RNA ដែលមានប្រយោជន៍ ដល់ ស្រ្តីដែលមាន ផ្ទៃពោះ បានថែមទៀត។

៥) ជួយបន្សាបជាតិពុលក្នុងខ្លួន៖
ជាតិAntioxidant ដែលមានក្នុងឆៃថាវក៏អាចជួយដល់ ការបន្សាប ជាតិពុលបាន ពីក្នុងខ្លួនរបស់អ្នក។ ដូច្នេះអ្នកអាចកិនឆៃថាវ រួចយកពិសារជាប្រចាំ វានឹងអាចជួយ លាងសម្អាត ជាតិពុលពីក្នុងខ្លួនរបស់អ្នកបាន និងជួយអោយឈាម រត់បានស្រួល។

៦) សាច់ដុំរឹងមាំ៖
ចំពោះឆៃថាវ មានជាតិប៉ូតាស្យូមខ្ពស់ដែលអាចថែទាំសាច់ដុំរបស់អ្នក បាន យ៉ាងល្អ។ ដូច្នេះអ្នកគួរទទួលទាន ឆៃថាវជាប្រចាំ ដើម្បីជួយកាត់បន្ថយ បញ្ហាកន្រ្តាក់ សាច់ដុំជា ញឹកញាប់។

៧) ជួយដល់បញ្ហារដូវមកមិនទៀង៖
ចំពោះស្រ្តីដែលមានបញ្ហាជាមួយរដូវមកមិនទៀង ឆៃថាវអាចជួយអ្នកបាន។ អ្វីដែលអ្នកគួរ ធ្វើនោះគឺ ទទួលទានឆៃថាវជារៀងរាល់ថ្ងៃ ដើម្បីជួយដល់ បញ្ហាឈឺចុកចាប់ពេល មករដូវ និងអាការៈរមួលក្រពើ អំឡុងមករដូវផងដែរ។

៨) មានប្រយោជន៍ចំពោះអ្នក មានផ្ទៃពោះ៖
ដូចជាដឹងស្រាប់ទៅហើយ ថាឆៃថាវសម្បូរ ជាតិវីតាមីន ជាតិរ៉ែ និងសារធាតុចិញ្ចឹមជាច្រើនដែលមានប្រយោជន៍សម្រាប់ស្រ្តីមានផ្ទៃពោះ។ ក្រៅពីនេះ វាអាចជួយការពារបញ្ហាកូនកើតមុនខែបានទៀតផង។ ទាំងនេះជាអត្ថប្រយោជន៍ ជាច្រើនរបស់ឆៃថាវដែលអាចជួយដល់សុខភាពរបស់អ្នកបាន។

No comments:

Post a Comment