Saturday, June 6, 2015

គុណប្រយោជន៍ចំពោះសុខភាពការទទួលទានស្លឹកផ្ទី


បើទោះបីជា លោកអ្នក រស់នៅទីណាក៏ដោយ លោកអ្នក នៅតែអាចធ្វើការដាំដុះ បន្លែពណ៌បៃតង ជាច្រើនបានផងដែរ។ ទទួលទានបន្លែបន្លែបៃតង អាចផ្តល់ឲ្យ រាល់គ្នា នូវអត្ថប្រយោជន៍ ជាច្រើន ចំពោះសុខភាព ។ អ្នកទាំងឡាយណា ដែលបានបរិភោគផ្លែឈើ និង បន្លែបានជាច្រើន គឺហាក់នឹង មានការកាត់បន្ថយ នូវកត្តា ប្រឈមនឹង ជំងឺរ៉ាំរ៉ៃមួយចំនួនបាន។

រុក្ខជាតិផ្ទី ជាបន្លែស្លឹកដែលងាយស្រួលយកទៅចម្អិនជាអាហារបានច្រើនមុខ លោកអ្នកអាចយក ស្លឹកផ្ទី ទៅចម្អិនជាអាហារបានជាច្រើនមុខ ពីព្រោះវាមានរសជាតិស្រាលៗ វាងាយស៊ីគ្នា ជាមួយ អាហារ ដទៃទៀត ដោយមិនបាត់រសជាតិដើមរបស់ខ្លួន។

ស្លឹកផ្ទី អាចចម្អិនឆ្អិនបានលឿន និងផ្ដល់នូវសារធាតុចិញ្ចឹមបន្ថែម ទៅក្នុងអាហារយ៉ាងងាយស្រួល ។ នៅក្នុងស្លឹកផ្ទីបានផ្តល់នូវវីតាមីនយ៉ាងច្រើនដោយសារថាវាមានសារជាតិរ៉ែខ្ពស់និងសារជាតិ ហ្វូឡេត ដែលជួយឲ្យឈាមមានកំហាប់ល្អ។ បន្ថែមពីនោះទៅទៀត វាជួយមិនឲ្យអស់កម្លាំង ល្ហិតល្ហៃ និងជួយឲ្យលោកអ្នកមិនឲ្យមានអារម្មណ៍ចង់ទទួលទាន បង្អែមឡើយ។

បរិមាណសារធាតុរ៉ែ៖ បរិមាណសារធាតុរ៉ែខ្ពស់របស់ស្លឹកផ្ទី គឺជាផ្នែកមួយនៃអ្វីដែលធ្វើអោយ វាក្លាយជាជម្រើសអាហារ ល្អប្រសើរសម្រាប់សុខភាពមនុស្ស។ ស្លឹកផ្ទីសម្បូរដោយសារធាតុ ម៉ាញេស្យូមខ្ពស់ដែលជំនួយដល់សុខភាពឆ្អឹង សាច់ដុំនិងសរសៃប្រសាទ សារធាតុកាល់ស្យូម ជំនួយដល់មុខងារសរសៃប្រសាទ ឆ្អឹងនិងធ្មេញ និងសារធាតុប៉ូតាស្យូម ជំនួយដល់ការរក្សា ជាតិទឹក នៅក្នុងកោសិកា។

ស្លឹកផ្ទីគឺជាប្រភពដ៏ប្រសើរនៃជាតិដែក ជាសារធាតុរ៉ែដ៏សំខាន់ដែលទ្រទ្រង់មុខងារ នៃកោសិកា ឈាមក្រហម។ ទោះបីជាយ៉ាងណា ជាតិដែកទទួលបានមកពីរុក្ខជាតិ គឺមិនងាយស្រូបយកបាន ដូចជាជាតិដែកពីសាច់សត្វនោះទេ។ ហេតុដូច្នេះ ដើម្បីទទួលបានជាតិដែកប្រសើរបំផុត ចូរទទួល ទានផ្ទីជាមួយប្រភេទអាហារសម្បូរបរិមាណជីវជាតិ C ខ្ពស់ ដូចជាក្រូចពោធិ៍សាត់ និងប៉េងប៉ោះ។

បរិមាណជីវជាតិ៖ ស្លឹកផ្ទៃសម្បូរដោយជីវជាតិសំខាន់ៗជាច្រើន។ ក្រៅពីការ៉ុតនិងជីវ៉ាន់ស៊ុយបារាំង ផ្ទីនេះគឺជាបន្លែសម្បូរដោយសារធាតុbeta caroteneដែលថ្លើមនិងពោះវៀនរបស់អ្នក បំប្លែងទៅជា ជីវជាតិA។ ជីវជាតិ A ដែរជួយលើកម្ពស់ភ្នែកឲ្យមើលឃើញច្បាស់ពេលយប់ និងជំនួយដល់ការ លូតលាស់កោសិកា និងជំនួយដល់សុខភាព។ ផ្ទីសម្បូរដោយបរិមាណអាស៊ីដ Folic ដែលជំនួយ ដល់ ការបំប្លែងអាហារទៅជាថាមពល និងមានសារៈសំខាន់ សម្រាប់បង្កើតគ្រាប់ឈាម ។ ស្លឹកផ្ទៃមានផ្ទុកនូវបរិមាណជីវជាតិ C និងជីវជាតិ E ក្នុងកម្រិតល្មម ដែលជាសារធាតុប្រឆាំង នឹងអុកស៊ីតកម្ម។

សារធាតុចិញ្ចឹមបន្ថែម ៖ ផ្ទីមានផ្ទុក N បរិមាណសារធាតុ Lutein ខ្ពស់ ដែលជួយលើកកម្ពស់ សុខភាពភ្នែក។ វាផ្ទុកនូវសារធាតុប្រូតេអ៊ីនច្រើនជាងប្រភេទបន្លែដទៃទៀត ។ វាសម្បូរដោយជាតិ សរសៃ Fiber ដែលជំនួយដល់ការរំលាយអាហារជំនួយ ដល់ការកម្ចាត់ជាតិខ្លាញ់ពី រាងកាយជួយ អោយអ្នកមានអារម្មណ៍ឆ្អែតបានយូរនិងជួយកាត់បន្ថយកូឡេស្ដេរ៉ូលមិនល្អក្នុងរាងកាយ។ បរិមាណជាតិកូឡេស្ដេរ៉ូលមិនល្អនៅក្នុងរាងកាយច្រើនពេកអាចបណ្ដាលឲ្យកើតជំងឺបេះដូង។

ក្រុមអ្នកឯកទេសខាងចំណីអាហារក៏បានណែនាំថា ប្រភេទបន្លែផ្ទីនេះជួយឲ្យមានកម្លាំងកំហែង មិនងាយឆាប់ហេវ ជាពិសេសនៅជួយប៉ូវសុខភាពរាងកាយទៀតផង។ ចាប់ផ្តើមហូបបន្លែ ពណ៌បៃតងពីពេលនេះទៅ ដើម្បីសុខភាពល្អរបស់លោកអ្នកចៀសវាងជំងឺតម្កាត់ផ្សេងៗ៕

No comments:

Post a Comment