Saturday, June 6, 2015
ត្រយ៉ូងចេកគឺជាឱសថដ៏សាមញ្ញសម្រាប់ព្យាបាលជំងឺក្រពះ
ប្រសិនបើលោកអ្នកមានជំងឺឈឺក្រពះសូមកុំភ្លេចត្រយ៉ូងចេក ព្រោះវាងាយស្រួលក្នុងការរកនិងមានប្រសិទ្ធិភាពខ្ពស់ផងដែរ។ ត្រយ៉ូងចេកគឺជាអាហារមួយប្រភេទដ៏សាមញ្ញាបំផុតដែលមានគ្រួសារជាច្រើនចូលចិត្តយកទៅធ្វើជា ញាំ, ភ្លា, ជ្រលក់ទឹកប្រហុក, ស៊ុប ឬស្លជាដើម។ ប៉ុន្តែអ្នកកុំភ្លេចថានៅក្នុងត្រយ៉ូងចេកមានជាតិសសៃដែលជួយឲ្យយើងមានសុខភាពរបស់ល្អ។
ចេកគឺជាឱសថដ៏អស្ចារ្យសម្រាប់សុខភាពស្បែក។ បើយោងតាមឱសថស្ថាននានា បានបង្ហាញថា ត្រយ៉ូងចេកមានអត្ថប្រយោជន៍ខ្លាំងណាស់ដែលអាចយកទៅប្រើប្រាស់ជា ថ្នាំសម្រាប់ព្យាបាលជំងឺដូចជា ហើមពោះ, ក្រហាយទ្រូង, ក្អួត, ឈឺចាប់ពេលមករដូវ, សសៃឈាម, ផ្តល់ប្រយោជន៍ខួរឆ្អឹង..ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងពីប្រយោជន៍ដ៏អស្ចារ្យនេះ។ ជាពិសេសប្រសិនបើអ្នកមានជំងឺឈឺក្រពះ ត្រយ៉ូងចេកអាចជាឱសថដ៏ល្អព្រោះវាងាយស្រួលក្នុងការ អនុវត្ត និងមានប្រសិទ្ធិភាពខ្ពស់៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment