ជំងឺទឹកនោមផ្អែម គឺជាបញ្ហាសុខភាពដ៏គ្រោះថ្នាក់ក្រៃលែងមួយដែល
ជំងឺនោះ មនុស្សភាគច្រើនកំពុងរងទុក្ខនាពេលបច្ចុប្បន្ន។ ជំងឺនេះ
អាចប៉ះពាល់សរីរាង្គផ្សេងៗជាច្រើននៃ រាងកាយ
ក៏ដូចជាបណ្តាលឲ្យកើតមានជំងឺធ្ងន់ធ្ងរជាច្រើនទៀត។
មូលហេតុចម្បងនៃជំងឺទឹកនោមផ្អែមជាធម្មតាបណ្តាលមកពីការខ្វះខាតការផលិតអ៊ីនសូលីនគ្រប់គ្រាន់នៅក្នុងរាងកាយ។
រោគសញ្ញាទូទៅខ្លះនៃជំងឺទឹកនោមផ្អែម
មានដូចជាការចុះទម្ងន់ភ្លាមៗ ស្រេកទឹក ឃ្លានអាហារ
ភ្នែកមើលមិនច្បាស់ នោមច្រើន ហើយការមុត ឬការជាំ
ត្រូវការពេលយូរដើម្បីព្យាបាល។
ជំងឺសម្លាប់មនុស្សនេះ មិនគួរធ្វេសប្រហែសទេ
ទោះជាត្រូវចំណាយក៏ដោយ និងគួរព្យាបាលភ្លាមៗនៅពេលដឹងថា
កើតជំងឺនេះព្រោះវាអាចបណ្តាលឲ្យកើតជំងឺតម្រងនោម
និងសរីរាង្គផ្សេងៗទៀត ឬអាចធ្វើឲ្យងងឹតភ្នែកអចិន្រៃ្តយ៍។
តាមធម្មតាអ្នកជំងឺទឹកនោមផ្អែមប្រើអ៊ីនសូលីនទៅតាមវេជ្ជបញ្ជា
របស់គ្រូពេទ្យដើម្បីរក្សាកម្រិតជាតិស្ករ
ការប្រើអ៊ីនសូលីនសម្រាប់រយៈពេលយូរមិនមែនជាការល្អទេ
ព្រោះជាផលប៉ះពាល់បន្ទាប់បន្សំដ៏គ្រោះថ្នាក់ច្រើន។
ការព្យាបាលតាមបែបធម្មជាតិនៅផ្ទះសម្រាប់ជំងឺទឹកនោមផ្អែម
ជានិច្ចកាលកាន់តែប្រសើរ និងសុវត្ថិភាពជាង
ព្រោះគេព្យាបាលបានជោគជ័យដោយមិនបានបណ្តាលឲ្យខូចខាតដល់សរីរាង្គ
សំខាន់ៗ របស់រាងកាយនោះឡើយ។
១-ជាតិអន្ធិលនៃរុក្ខជាតិប្រទាលកន្ទុយក្រពើ
ជាតិអន្ធិលថ្មីៗនៃប្រទាលកន្ទុយក្រពើ ត្រូវបានចាត់ទុកថា
ជាវិធីព្យាបាលនៅផ្ទះមានគុណប្រយោជន៍បំផុត។
ជាតិអន្ធិលនៃប្រទាលកន្ទុយក្រពើមានតម្លៃខាងសុខភាពច្រើន
និងល្អវិសេសសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម។
គេត្រូវការៈ ស្លឹកប្រទាលកន្ទុយក្រពើ និងម្សៅរមៀត។
វិធីធ្វើៈ កាត់ស្លឹកប្រទាលកន្ទុយក្រពើ
ហើយយកជាតិអន្ធិលស្រស់ៗចេញពីវា។
បន្ទាប់មកលាយជាមួយម្សៅរមៀតក្នុងបរិមាណស្មើគ្នាជាមួយជាតិអន្ធិល
ហើយផ្សំជាល្បាយខាប់។
របៀបប្រើៈ ញ៉ាំល្បាយនេះរាល់ថ្ងៃ មុនពេលទទួលទានអាហារ។ ល្បាយនេះ
មានប្រសិទ្ធភាពអស្ចារ្យ លើអ្នកជំងឺទឹកនោមផ្អែម
ព្រោះវាគ្រប់គ្រងកម្រិតជាតិស្ករក្នុងកម្រិតគួរឲ្យកត់សម្គាល់។
២-ស្លឹកល្វាៈ
ស្លឹកល្វាត្រូវក៏ត្រូវបានចាត់ទុកជាថ្នាំកែរោគប្រចាំគ្រួសារ
ប្រកបដោយប្រសិទ្ធភាពសម្រាប់ជំងឺទឹកនោមផ្អែមដែរ។
ថ្នាំកែរោគនេះត្រូវបានអ្នកជំងឺទឹកនោមផ្អែមជាច្រើនប្រើ
ព្រោះវាផ្តល់លទ្ធផលដ៏ប្រសើរ។
ស្លឹកល្វាមានគុណសម្បត្តិប្រឆាំងជំងឺទឹកនោមផ្អែម
ដែលជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងចំនួនច្រើន។
គេត្រូវការៈ ស្លឹកល្វា ទឹកមួយកែវ
វិធីធ្វើៈ យកស្លឹកល្វា ១-២ សន្លឹកហើយដាំវាឲ្យពុះពី ១០ ទៅ១៥
នាទីក្នុងទឹកមួយកែវ។ បន្ទាប់ពីដាំពុះច្រោះយកសូលុយស្យុងនោះ។
របៀបប្រើៈ ផឹកសូលុយស្យុងនោះ ដូចទឹកតែក្តៅ។
ផឹកសូលុយស្យុងនោះយ៉ាងតិចពីរទៅបីដងក្នុងមួយថ្ងៃ
ជាទៀងទាត់ដើម្បីបានលទ្ធផលល្អប្រសើរ។
សូលុយស្យុងស្លឹកល្វានេះកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមនិងធ្វើ
ឲ្យជំងឺទឹកនោមផ្អែមស្ថិតក្រោមការគ្រប់គ្រង។
៣-ទឹកផ្លែម្រះ
ទឹកផ្លែម្រះគឺជាថ្នាំកែរោគធម្មជាតិមានប្រសិទ្ធភាពខ្ពស់សម្រាប់
ជំងឺទឹកផ្អែម
ព្រោះវាគ្រប់គ្រងនិងព្យាបាលទឹកនោមផ្អែមដោយសារប្រសិទ្ធភាព
ក្នុងការបញ្ចុះជាតិស្ករនៅក្នុងឈាមរបស់វា។
វារក្សាការរំលាយជាតិស្ករ ក្នុងរាងកាយ និងរក្សាកម្រិតជាតិស្ករ
ឲ្យនៅក្រោមការគ្រប់គ្រង។
គេត្រូវការៈ សាច់ម្រះគ្មានគ្រាប់ ឧបករណ៍គាប និងទឹកបន្តិច។
វិធីធ្វើៈ យកគ្រាប់ចេញពីផ្លែម្រះ ២-៣
ហើយប្រើឧបករណ៍គាបយកទឹកស្រស់។ បន្ថែមទឹកបន្តិចទៅក្នុងទឹកម្រេះ
រួចកូរឲ្យសប់។
របៀបប្រើៈ ផឹកទឹកម្រះស្រស់ៗ នេះរាល់ព្រឹកនៅ ពេលក្រពះទទេ។
បើសិនអ្នកអនុវត្តថ្នាំកែរោគនេះនៅផ្ទះជាប្រចាំសម្រាប់រយៈពេល
ពីរខែបន្ទាប់មកអ្នកនឹងអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមក្នុង
កម្រិតដ៏ធំ។
៤-ខ្ទឹមស
ខ្ទឹមស គឺជាថ្នាំកែរោគនៅផ្ទះដ៏មានប្រយោជន៍បំផុតមួយមុខទៀត
សម្រាប់ជំងឺទឹកនោមផ្អែម។ ខ្ទឹមស
នេះមានគុណប្រយោជន៍ខាងការព្យាបាលយ៉ាងច្រើន
ដែលមានផលប្រយោជន៍យ៉ាងច្រើនសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម។
គេត្រូវការៈ ខ្ទឹមស។
វិធីធ្វើៈ យកខ្ទឹមសស្រស់ ៣ ទៅ ៤ ក្រាមហើយដំឬបុកវាឲ្យម៉ដ្ឋ។
របៀបប្រើៈ ញ៉ាំខ្ទឹមសម៉ដ្ឋស្រស់ៗ
ឆៅនេះរាល់ថ្ងៃរយៈពេលប្រមាណជាមួយខែដើម្បីទទួលបាននូវលទ្ធផល
គាប់ចិត្ត។ ខ្ទឹមសឆៅនេះដើរតួដូចជាឱសថមួយ
ដើម្បីកាត់បន្ថយកម្រិត ជាតិស្ករក្នុងឈាមខ្ពស់
និងព្យាបាលជំងឺទឹកនោមផ្អែមទាំងស្រុង។ ខ្ទឹមស
ត្រូវបានចាត់ទុកជាថ្នាំកែរោគនៅផ្ទះល្អបំផុតមួយបែបសម្រាប់
ជំងឺទឹកនោមផ្អែម។
៥- ពោតបារាំង
ពោតបារាំង ត្រូវបានចាត់ទុកជា
ថ្នាំកែរោគនៅផ្ទះដ៏ប្រសើរបំផុតមួយទៀតសម្រាប់ជំងឺទឹកផ្អែម។
បន្លែមួយនេះគឺសម្បូរទៅដោយជាតិសរសៃ ងាយរលាយ
និងវិសេសវិសាលបំផុតសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម។
វាក៏អាចជួយពន្យឺតការស្រូបយកជាតិស្ករចេញពីពោះវៀន។
គេត្រូវការៈ ផ្លែពោតបារាំង និងទឹកមួយកែវ។
វិធីធ្វើៈ ពុះជាពីរនូវផ្លែពោតបារាំងប្រមាណពីរផ្លែ រួចត្រាំទឹកមួយយប់នៅក្នុងទឹកមួយកែវ។
របៀបប្រើៈ នៅពេលព្រឹក ច្រោះទឹកនោះ ហើយពិសាវាពេលក្រពះទទេ។
អនុវត្តវិធីព្យាបាលនៅផ្ទះនេះរយៈពេលមួយខែ
អ្នកទទួលបានលទ្ធផលដ៏គាប់ប្រសើរសម្រាប់អ្នកមានរោគទឹកនោមផ្អែម។
៦-ជីរក្រហម (ជីរនាងវង)
ជីរក្រហម គឺជារុក្ខជាតិឱសថមួយ
ដែលគេប្រើតាំងពីសម័យបុរាណមកដើម្បីព្យាបាលជំងឺផ្សេងៗជាច្រើន
មុខ។ ជីរក្រហម
ដើរតួជាថ្នាំកែរោគនៅផ្ទះដ៏ប្រពៃសម្រាប់ជំងឺទឹកនោមផ្អែម។
អ្នកអាចផឹកទឹកជីរក្រហមឬស្លឹកវាស្រស់ៗទំពាក៏បានព្រោះវិធីទាំង
ពីរនេះសុទ្ធតែជាថ្នាំកែរោគដ៏ល្អសម្រាប់ជំងឺទឹកនោមផ្អែម។
គេត្រូវការៈ ស្លឹកជីរក្រហម។
វិធីធ្វើៈ យកស្លឹកជីរក្រហមរួចច្របាច់យកទឹកស្រស់។
របៀបប្រើៈ
ផឹកទឹកជីរក្រហមដែលបានច្របាច់ស្រស់ៗនេះយ៉ាងតិចពីរដងមួយថ្ងៃជា
ទៀងទាត់ដើម្បីទទួលបានលទ្ធផលល្អបំផុត។
ពិសាទឹកជីរក្រហមជាទៀងទាត់
នឹងនាំមកនូវការកាត់បន្ថយដ៏ច្រើននូវកម្រិតជាតិស្ករនៅក្នុងឈាម
និងព្យាបាលជំងឺទឹកនោមផ្អែមទាំងស្រុង។ ថ្នាំកែរោគនៅផ្ទះនេះ
គឺជាថ្មាំកែរោគបុរាណ មានប្រសិទ្ធភាពបំផុតមួយ
ដែលបាននាំមកនូវលទ្ធផលអស្ចារ្យចំពោះអ្នកជំងឺទឹកនោមផ្អែមភាគ
ច្រើនបំផុត។
បើសិនជាអ្នកកើតជំងឺទឹកនោមផ្អែម ចូរកុំតក់ស្លុត
ឬព្រួយបារម្ភអ្នកគ្រាន់តែចាប់ផ្តើមអនុវត្តថ្នាំកែរោគនៅផ្ទះ
ប្រកបដោយប្រសិទ្ធភាពទាំងនេះសម្រាប់ជំងឺទឹកនោមផ្អែម ជាទៀងទាត់
និងព្យាបាលជំងឺនេះទាំងស្រុង
ធ្វើដូច្នោះអ្នកនឹងអាចរស់នៅក្នុងជីវិតមានសុខភាពល្អ ធម្មតា
និងសកម្មផងដែរ៕
No comments:
Post a Comment