Wednesday, June 3, 2015

ហែលទឹកជួយរក្សាសម្ពាធ ឈាម


ការស្រាវជ្រាវ​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Cardiology របស់​អាមេរិក​ឲ្យ​ដឹងថា កីឡាហែលទឹក​អាចជួយ​មនុស្ស​ចាស់​រក្សា​សម្ពាធ​ឈាម​នៅ​កម្រិត​ស្ថិរភាព និង​បន្ថយ​ហានិភ័យ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល ។​
​ តួលេខ​សម្ពាធ​ឈាម​មធ្យម​ក្រោម ១២០/៨០mmHg ត្រូវបាន​ចាត់ទុកថា កម្រិត​ធម្មតា លើ ១២០/៨០mmHg គឺ​មុន​លើសឈាម និង​ពី ១៤០/៩0 mmHg ឡើងទៅ​គឺ​លើសឈាម ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​សក​ល​វិទ្យាល័យ​តិច​សាស​នៅ Austin អាមេរិក បាន​ដំណើរការ​ស្រាវជ្រាវ​លើ​មនុស្ស​៤៣​នាក់ មាន​អាយុ​មធ្យម​៦០​ឆ្នាំ មាន​ជំងឺលើសឈាម​ឬ​មុន​លើសឈាម តែ​នៅតែមាន​សុខភាព​ល្អ ។​

​ អ្នកជំនាញ​ការចែក​ដោយ​ចៃដន្យ​ពួក​អ្នកចូលរួម​ជា​២​ក្រុម ។ មួយក្រុម​ហែល​ពី ៣-៤​ពេល (៤៥​នាទី​/១​ពេល​) ក្នុង​១​សប្តាហ៍ ក្រុម​១​ទៀត​ចូលរួម​លំ​ហាត់ប្រាណ​សម្រួល​អារម្មណ៍ ។ ក្រោយ​១២​សប្តាហ៍​តាមដាន​ពួក​អ្នកជំនាញការ​សង្កេតឃើញថា អ្នក​ហាត់​ហែល​ទឹក​ថយចុះ​សម្ពាធ​ឈាម​ខាងលើ​ពពី ១៣១mmHg ចុះ​នៅ ១២២mmHg ។ ផ្ទុយ​មកវិញ​អ្នក​នៅ​ក្រុមទី​២​មិនអាច​ថយចុះ​តួលេខ​នេះ ។​

​ មនុស្ស​ក្នុង​ក្រុម​ហែល​ទឹក​មាន​សម្ពាធ​ឈាម​ខាងលើ​មធ្យម​ពី​១២៨mmHg ពេល​គេ​ចាប់ផ្តើម​ចូលរួម​ស្រាវជ្រាវ​ក៏​ថយចុះ​នៅ ១១៩mmHg ។ ក្រុម​ស្រាវជ្រាវ​នៅ​ដំណើរការ​ត្រួតពិនិត្យ និង​រកឃើញ​សរសៃឈាម​របស់​មនុស្ស​ក្នុង​ក្រុម​ហែល​ទឹក​រីក​យារ ជួយ​ឈាម​ចរាចរ​លឿន ។ ប៉ុន្តែ​ការកែប្រែ​នេះ​មិន​កើតឡើង​នៅ​ក្រុម​ហាត់​លំ​ហាត់​សម្រួល​រាងកាយ ។​

​ លោក Tanaka សមាជិក​ក្រុម​ស្រាវជ្រាវ​ឲ្យ​ដឹងថា "​ការស្រាវជ្រាវ​ថ្មី​នេះ បាន​អះអាងថា នេះ​ជា​កីឡា​សុវត្ថិភាព ជួយ​អ្នកជំងឺ​លើសឈាម​រក្សា​សម្ពាធ​ឈាម​នៅ​កម្រិត​ស្ថិរភាព និង​បន្ថយ​ហានិភ័យ​ឈឺបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​" ។ តាម​លោក Tanaka ហែល​ទឹកជា​កីឡា​មួយ​ទាក់ទាញ​និង​ទូទៅ​ទី​២​បន្ទាប់ពី​ដើរ ។ កីឡា​នេះ​មាន​ប្រយោជន៍​សម្រាប់​សន្លាក់​ក្បាលជង្គង់ ភ្នែក​គោល និង​កែប្រែ​ប្រសើរឡើង​ចរាចរ​ឈាម និង​រារាំង​សម្ពាធ​ឈាម​របស់​មនុស្ស​ចាស់ ។​
​ អ្នកជំនាញការ​ក៏​ទូន្មាន​មនុស្ស​ចាស់​គួរ​គួបផ្សំ​រវាង​ការហាត់​ប្រាណ​ ជាប្រចាំ​ជាមួយ​របប​ទទួលទាន​មួយ​ត្រឹមត្រូវ ដើម្បី​ល្អ​សម្រាប់​សុខភាព​សរសៃឈាម​បេះដូង ៕

No comments:

Post a Comment