ម្ទេសប្លោកក្រហម គឺជាបន្លែដែលល្អទាំងឆ្អិន និងឆៅ។
ម្ទេសផ្លោកក្រហម មានវីតាមីន C (១០០ ភាគរយ ដែលយើងត្រូវការប្រចាំថ្ងៃ)
ហើយវាក៏មានផ្ទុកនូវបរិមាណដ៏សំខាន់មួយចំនួនដូចជាអាហារសរសៃ
និងវីតាមីន B6 ផងដែរ។
លើសពីនេះទៅទៀត វាអាចជួយការពារស្នាមជ្រួញ
និងបង្កើនចរន្តឈាមទៅកាន់ស្បែក អោយអ្នកមើលទៅក្មេងជាងវ័យ
ព្រមទាំងប្រយុទ្ធប្រឆាំងនឹងការកើតមុនផងដែរ។ ម្ទេសប្លោកក្រហម
គឺជាអាហារដែលល្អឥតខ្ចោះ និងជាអាហារដែលមានកាឡូរីទាប។
ដោយសារតែវាជាអាហារសរសៃ ដូច្នេះ វាធ្វើអោយអ្នកឆាប់ឆ្អែត
និងរក្សាទំងន់បានល្អ។ វីតាមីនC និងវីតាមីន B6
សុទ្ធតែល្អសម្រាប់សុខភាពស្បែក៕
No comments:
Post a Comment