Wednesday, June 3, 2015

ទម្លាប់​ដើរ​ហាត់​ប្រាណ​តាម​ផ្លូវ​ជា​ក្រុម​មាន​ផល​វិជ្ជមាន​ច្រើន


ក្រុង​ប៉ារីសៈ ការ​ទម្លាប់​ដើរ​ហាត់​ប្រាណ​ជា​ក្រុម​តាម​ផ្លូវ​ ​អាច​មាន​អត្ថ​ប្រយោជន៍​ច្រើន​សម្រាប់​សុខុមាល​ភាព​ និងធ្វើ​ឲ្យ​ពួក​គេ​មាន​ក្រម​សីល​ធម៌​​ល្អ​ផង​ដែរ។​ នេះ​បើ​យោង​តាម​ព្រឹត្តិបត្រ​អង់គ្លេស​ Journal of Sports Medicine កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​សុខ​ភាព​មក​ពី​សាកល​វិទ្យាល័យ​អ៊ីស អេនលីយ៉ា នៅ​អង់គ្លេស បាន​ធ្វើ​ការ​វិភាគ​ទិន្នន័យ​មនុស្ស​ចំនួន​២០០០​នាក់​មក​ពី​១៤​ប្រទេស ដោយ​បាន​ផ្តោត​ទៅ​លើ​សកម្ម​ភាព​ដើរ​ហាត់​ប្រាណ​ជា​ប្រចាំ​របស់​ពួក​គេ​ ដែល​មាន​រយៈ​ពេល​តិច​ជាង​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ។

ការ​​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា តាម​រយៈ​ការ​ហាត់​ប្រាណ​នេះ មាន​ការ​បង្កើន​ល្អ​សម្រាប់​សុខុមាល​ភាព​ បើ​ធៀប​ជា​មួយ​អ្នក​មិន​បាន​ដើរ​ហាត់​ប្រាណ​នោះ។ វា​ជា​រឿង​តូច​មែន!តែ​មាន​ប្រយោជន៍​ច្រើន​​ចំពោះ​សុខ​ភាព​ដូច​ជា​អាច​ជួយ​ ឲ្យ​រាង​កាយ​មាំមួន ស្រស់​ស្អាត សម្ពាធ​ឈាម​ដើរ​ស្រួល បេះ​ដូង​មាន​ចង្វាក់​ដើរ​ស្រួល សួត​ដំណើរ​បាន​ល្អ មាន​តុល្យភាព​នៃ​កម្រិត​​ជាតិ​កូលេស្តេរ៉ូល កាត់​បន្ថយ​ជាតិ​ខ្លាញ់​លើ​រាង​កាយ​ និង​អាច​រំងាប់​អារម្មណ៍​ជំងឺ ស្ត្រេស​បាន​ទៀត​ផង។
មិន​តែ​ប៉ុណ្ណោះ​ វា​ក៏​ជួយ​កាត់​បន្ថយ​នូវ​កម្រិត​អាការ​ឈឺ​សន្លាក់​ចង្កេះ ​និង​កំណត់​កម្រិត​ជាតិ​​ស្ករ​​ក្នុង​ឈាម​ផង​ដែរ។
អ្នក​ដើរ​ហាត់​ប្រាណ​ជា​ប្រចាំ​ ​អាច​ចៀស​ផុត​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​សន្លាក់​ដៃ​ជើង ​ជំងឺ​ក្រៀម​ក្រំ​ចិត្ត​ និង​ជំងឺ​សរសៃ​ប្រសាទ​ទៀត​ផង៕

No comments:

Post a Comment