Wednesday, June 3, 2015

ហេតុអ្វី​បាន​យូ​ហ្គា​ជួយ​បន្ថយ​ស្ត្រេ​ស​?


នៅពេល​ដែល​អ្នក​មាន​ស្ត្រេ​ស ឬ​ខ្លាច​, រឿង​ជាច្រើន​អាច​ជួយ​អ្នក​អោយមាន​អារម្មណ៍ល្អ​មកវិញ​។ ការនិយាយ​ជាមួយនឹង​នរណាម្នាក់ ដូច​ជា​ឪពុក​, ម្តាយ​, មិត្តភិក្ត​ជាដើម គឺជា​រឿង​ដ៏​ល្អ​មួយ​ដោយសារតែ​ពួកគេ​អាច​ជួយ​អ្នក​បង្ហាញ​ពី​អ្វី​ដែល​ កើតមានឡើង និង​ចាប់ផ្តើម​រក​ដំណោះស្រាយ​។​

​បន្ថែម​ ពីលើ​នេះ​, អ្នក​អាច​បន្ថយ​ស្ត្រេ​ស​តាមរយៈ​ការធ្វើ​លំ​ហាត់ប្រាណ​។ អ្នក​អាច​ដឹង​ថា​លំ​ហាត់ប្រាណ​គឺ​ល្អ​ចំពោះ​សុខភាព​របស់​អ្នក ប៉ុន្តែ​វា​ក៏​ជា​មធ្យោបាយ​ដែល​ត្រូវបាន​គេ​បង្ហាញ​ថា​ជួយ​អោយ​អ្នក​មាន​ ភាពប្រសើរឡើង​ដល់​អារម្មណ៍​ផងដែរ​។ ដូចនេះ​ដោយ​ភាពសមស្រប​គឺថា យូ​ហ្គា​គឺជា​សកម្មភាព​មួយ​ល្អ​ក្នុង​ចំនោម​អ្នក​ដែល​ចង់អោយមាន​អារម្មណ៍​ ល្អ និង​ធូរស្រាល​។​

​យូ​ហ្គា​គឺ​សំដៅ​ទៅលើ​ ការដកដង្ហើម និង​ការ​តាំងសមាធិ ដែល​មានន័យថា ធ្វើអោយ​មាន​ការ​ស្ងប់ចិត្ត​។ ការអនុវត្ត​នៃ​ការធ្វើ​យូ​ហ្គា​កឺ​ជា​ឪ​កាស​ដើម្បី​សិក្សា​ពី​ការ​បន្ធូរ​ សាច់ដុំ ឬ​ដកដង្ហើម ឬ​ជំនាញ​នៃ​ការគិត​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ធ្វើអោយ​ខ្លួន​របស់​អ្នក​ ស្ងប់ចិត្ត​នៅពេល​ក្រោយ​ដែល​អ្នក​មាន​អារម្មណ៍​បារម្ភ​។ ក្នុងន័យ​មួយទៀត​, យូ​ហ្គា​អាចជួយ​អោយ​ខ្លួន​របស់​អ្នក​មាន​ភាព​ធូរស្រាល​នៅពេលដែល​មាន​រឿង​ កើតមានឡើង​៕

No comments:

Post a Comment