Wednesday, June 3, 2015

វិធី​បន្ថយ​ការឈឺ​សាច់ដុំ បន្ទាប់​ពី​ហាត់ប្រាណ​រួច


វិធី​ទី ១ ៖ ម៉ាស្សា​
​សាច់ដុំ​ឈឺ ដោយសារតែ​ខ្លួន​របស់​អ្នក​ដុត​ថាមពល ក្នុងអំឡុងពេល​បញ្ចេញ​កម្លាំង​ខ្លាំង​ដែល​ជា​ហេតុនាំអោយ​ខ្វះ​នូវ​អុកស៊ីសែន ពេលដែល​ខ្លួន​អ្នក​ដុត​ជាតិ​ស្ករ ដើម្បី​បំ​លែង​ទៅ​ជា​ថាមពល​។ ពេលនោះ សាច់ដុំ​របស់​អ្នកនឹង​ឡើង​រឹង ដោយសារ​តែ​ឈាម​ទៅ​ច​ញ្ចឹម​មិន​គ្រប់គ្រាន់​។ ដូច្នេះ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ម៉ាស្សា ដើម្បី​អោយ​ច​លន​ឈាមរ​ត់​បាន​ស្រួល​។ ការ​ម៉ាស្សា​នៅ​តំបន់​ដែល​ឈឺចាប់ អាច​ការពារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ព្រោះ​វា​ធ្វើអោយ​សម្ពាធ​ក្នុង​សរសៃឈាម​ថយចុះ​។​

​វិធី​ទី ២ ៖ ការ​ស្អំ​ទឹក​ក្តៅ​ឧ​ណ្ឌៗ ឬ​ទឹក​ត្រជាក់​
​ប្រសិនបើ​អ្នក​ជា​អត្ត​ព​លិក អ្នក​ប្រហែលជា​ត្រូវ​ការយល់ដឹង​ពី​ការព្យាបាល និង​វិធី​ជួយ​កាត់បន្ថយ​ការឈឺ​សាច់ដុំ​ជាមិនខាន​។ អ្នក​អាច​អនុវត្តន៍​ដោយ​ស្អំ​ទឹក​ក្តៅ​ឧ​ណ្ឌៗ ឬ​ទឹក​ត្រជាក់​ត្រង់​តំបន់​ដែល​ឈឺ​ប្រមាណ​ជា ១០ ទៅ ២០ នាទី នោះ​វា​នឹង​ជួយ​កាត់បន្ថយ​ការ​ហើម ការ​រលាក និង​បន្ថយ​ការឈឺចាប់​បាន ព្រោះ​កំដៅ​របស់​ទឹក​អាចជួយ​ពង្រីក​សរសៃឈាម​ធ្វើអោយ​ឈាមរ​ត់​បាន​ស្រួល​៕

No comments:

Post a Comment