ការហាត់ប្រាណប្រភេទនីមួយៗ មានពេលវេលាកំណត់សមស្រប
មិនស្មើគ្នាទេ ។ អ្នកជំនាញណែនាំអោយរាប់ជាកាឡូរី ដែលដុតបំផ្លាញ
បានដោយគួរហាត់ប្រាណ ១សប្តាហ៍ ១-២ដង និងជួយដុតបំផ្លាញថាមពល
បានយ៉ាងតិច ១.០០០ គីឡូកាឡូរី ដូចជា បើទៅរត់ គួរ ១សប្តាហ៍ ៣ថ្ងៃ
១ថ្ងៃ ៤៥នាទី ជាដើម ។
ហាត់ប្រាណមិនគ្រប់គ្រាន់៖
ការហាត់ប្រាណខ្លះ ល្អជាងមិនបានហាត់ប្រាណសោះ
ព្រោះបើមិនធ្វើចលនារាងកាយខ្លះ
អាចមានបញ្ហាតាំងពីប្រព័ន្ធការពាររាងកាយទន់ខ្សោយ ឆ្អឹងបាក់
ឆ្អឹងពុក និងសមត្ថភាពរាងកាយទាប ។
ហាត់ប្រាណច្រើនពេក៖ ការ
ប្រឹងហាត់ប្រាណពេក នោះរាងកាយនឹងមិនមានពេលសម្រាក
បង្កើតសាច់ដុំ ហើយការធ្វើកិច្ចការមួយចំនួនច្រើនពេក
ក៏គ្រោះថ្នាក់ ដូចជា បើធាក់កង់ជាប់គ្នាច្រើនជាង ៣ម៉ោង
បុរសអាចប្រឈមនឹងការខ្សោយសមត្ថភាពផ្លូវភេទ ។
ចំណែកស្ត្រីប្រឈមនឹងរលាកប្លោកនោម ៕
No comments:
Post a Comment