ជាការពិតណាស់
ការធ្វើលំហាត់ប្រាណអោយបានទៀងទាត់ល្អ គឺអាចជួយការពារអ្នក
មិនឲ្យកើតមានជំងឺឬសដូងបាត ដោយសារតែវា អាចជួយសម្រួលដល់លំហូរឈាម
ឲ្យហូរបានស្រួល
ដែលធ្វើឲ្យមុខងាររបស់ប្រព័ន្ធរំលាយអាហារក៏ដើរបានល្អ
ព្រមទាំងសម្រួលចលនាពោះវៀនផងដែរ។
ផ្ទុយទៅវិញ ប្រសិនបើសព្វថ្ងៃនេះ អ្នកបានកើតមានជំងឺឬសដូងបាតនេះរួចទៅហើយ ដូច្នេះ ការធ្វើលំហាត់ប្រាណ គឺអាចជួយឲ្យដុំសរសៃឈាម ដែលរីកប៉ោងនោះជាសះទៅវិញបាន ប៉ុន្ដែ អ្នកត្រូវជៀសវាង ការធ្វើលំហាត់ប្រាណ ឬចលនាណា ដែលធ្វើឲ្យសរសៃឈាមនៅនឹងរន្ធគូថដែលបានរីកនោះ កាន់ធ្ងន់ធ្ងរជាងមុនឲ្យសោះ ពិសេស ការលើករបស់ធ្ងន់ ឬការធាក់កង់ជាដើម។ មិនតែប៉ុណ្ណោះ ការអង្គុយមួយកន្លែងយូរពេក ក៏អាចធ្វើឲ្យអ្នកកើតមានជំងឺនេះផងដែរ។
ទន្ទឹមនឹងនេះ ការដើរលំហែរកាយលេងប្រចាំថ្ងៃនៅជុំវិញផ្ទះ ឬកន្លែងវាលណាមួយ ក៏អាចជួយអ្នកបានខ្លះដែរ។ ជាងនេះទៅទៀត ការហែលទឹក និងការហាត់យូហ្គា ក៏អាចជួយកាត់បន្ថយសម្ពាធនៅពោះវៀន និងសាច់ដុំនៅនឹងរន្ធគូថផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកតម្រូវឲ្យធ្វើការអង្គុយយូរ អ្នកគួរក្រោកឈរដើរចុះឡើងឲ្យបានយ៉ាងតិច ៥ នាទី រៀងរាល់ ១ ម៉ោងកន្លះម្ដង ឬអ្នកអាចដើរឡើងចុះជណ្ដើរជើង ដែលមាននៅកន្លែងធ្វើការរបស់អ្នកក៏បាន៕
No comments:
Post a Comment