Saturday, June 6, 2015

ផ្សិតត្រចៀកកណ្តុរ ​គឺជា​ថ្នាំ​ព្យាបាល​ឬសដូបាត​យ៉ាងពូកែ


ផ្សិត​​ត្រចៀកកណ្តុរ​ មិនត្រឹមតែជាអាហារដ៏​ឆ្ងាញ់ពិសារប៉ុណ្ណោះទេ វាក៏មាន​អត្ថប្រយោជន៍ យ៉ាងច្រើន ចំពោះ​សុខភាព​ផងដែរ ជាពិសេសការព្យាបាលជំងឺឬសដូងបាត។

វិធីព្យាបាលដោយប្រើផ្សិតត្រ​ចៀកកណ្តុរ
ការប្រើប្រាស់ផ្សិតត្រចៀកកណ្តុរ​ដើម្បីព្យាបាលជំងឺឬសដូងបាត​ គឺជាវិធីសាមញ្ញ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​បំផុត។ អ្នកជំងឺអាច​អនុវត្ត​ដោយខ្លួន​ឯងបាន ជាពិសេសក្នុងករណី​រោគសញ្ញា​មាន​ដំបៅ ឬហូរឈាម។

អ្នក​ជំងឺអាចអនុវត្តដូចខាងក្រោម៖
- ចម្អិន​ផ្សិត​ត្រចៀកកណ្តុរ​បរិភោគ ១-២ ដង​ក្នុងមួយថ្ងៃ (បរិភោគ​ជាច្រើន​ថ្ងៃ)។
- ផ្សិតត្រចៀកកណ្តុរ​ស្ងួត​កិន​ធ្វើជាម្សៅ។ ផឹក​ ៣ ដងក្នុងមួយថ្ងៃ ហើយ​រាល់ការបរិភោគ​មួយលើកៗ​ត្រូវ​យក​ម្សៅ​ ៣ក្រាម លាយ​ជាមួយនឹងទឹកក្តៅ។
- ផ្សិត ១០០ ក្រាម​លាង​ទឹកអោយស្អាត ហើយហាន់ជាចំណិតៗ, ​អង្ករ ១០០ ក្រាម (ចម្អិន​ជាបបរ) បរិភោគរាល់ថ្ងៃ។
- ផ្សិតត្រចៀកកណ្តុរ ៣០ ក្រាម, អង្ក ១០០ ក្រាម, ផ្លែប៉ោមធំៗ ៥ ផ្លែ (ចម្អិនជា​បបរ) បរិភោគរាល់ថ្ងៃ​។

ជាមួយវិធីសាស្ត្រ​សាមញ្ញៗខាងលើ អ្នកអាច​អនុវត្ត​មួយណាក៏បាន ក៏មាន​ប្រសិទ្ធិភាព​ក្នុងការ ព្យាបាលជំងឺឬសដូងបាតដូចគ្នា៕

No comments:

Post a Comment