Saturday, June 6, 2015

ដើមឆាយាមានជាតិវីតាមីនច្រើនជាងផ្ទី​ជាច្រើនដង




 
រុក្ខជាតិឈ្មោះ «ឆាយា» ដែលមានប្រភពនៅអាហ្វ្រិកខាងត្បូង គឺមានផ្ទុកជាតិវីតាមីន លើសផ្ទី ចំនួនពី ២ទៅ៣ដង។
ដើមឆាយា មានរូបរាង និងសណ្ឋានប្រហាក់ប្រហែលនឹងដើមដំឡូងមីដែរ ប៉ុន្តែវា មិនមានមើម ដូចដំឡូងមីទេ។

លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (សេដាក) បានមានប្រសាសន៍អោយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា «ដើម និងស្លឹករបស់ រុក្ខជាតិ ឆាយា គឺគេយកមកឆាជាមួយសាច់ជ្រូក ឬសាច់គោបាន ដូចឆាជាមួយខាត់ណាដែរ ប៉ុន្តែមានរសជាតិផ្អែមជាងខាត់ណា។ ប្រភពរបស់រុក្ខជាតិឆាយានេះ គឺមានប្រភពមកពីអាហ្រ្វិក ខាងត្បូង ដែលមានជាតិវីតាមីនលើសផ្ទីចំនួនពី២ទៅ៣ដង»

លោកបណ្ឌិតបានអំពាវនាវអោយប្រជាពលរដ្ឋខ្មែរ គួរស្វែងរកដើមឆាយានេះ យកទៅដាំក្នុងដីភូមិ ឬដី ចម្ការរបស់ខ្លួនដើម្បីទុកធ្វើជាបន្លែបង្កា និងយកទៅធ្វើម្ហូបដែលមានផ្ទុកជីវជាតិខ្ពស់។

ដើមឆាយានេះ បច្ចុប្បន្នមាននៅតាមការិយាល័យអង្គការសេដាក ដែលនៅតាមខេត្ត ក្រុងមួយចំនួន និងក៏មាននៅតាមដីភូមិ ចម្ការរបស់ប្រជាពលរដ្ឋខ្លះនៅកម្ពុជាផងដែរ៕

No comments:

Post a Comment