Saturday, June 6, 2015

ផ្សិតខ្មៅ មានប្រយោជន៏ ដល់សុខភាព


ផ្សិតខ្មៅ ជារុក្ខជាតិ ក្នុងត្រកូលផ្សិត មានក្លិនក្រអូបត្រជាក់ រសជាតិផ្អែមឆ្ងាញ់ និងជាអហារ ដែលជនជាតិចិននិយម យកមកទទួលទានណាស់។
នៅក្នុងផ្សិតខ្មៅ មានសារធាតុ ដែលផ្តល់សារប្រយោជន៏ ដល់រាងកាយ បានច្រើនយ៉ាង។
ក្រៅពីនេះ ជួយទប់ទល់មេរោគ ដែលបំរុងបង្ករជំងឺ នៅក្នុងរាងកាយ កាត់បន្ថយសារធាតុខ្លាញ់ ក្នុងឈាម។

តាមការពិគ្រោះពី អ្នកជំនាញខាងអាហារថា ផ្សិតខ្មៅមានសារធាតុ Ergosterol ច្រើនណាស់ ដែលជាសារធាតុ បានមកពីទទួលពន្លឺ អុលត្រាវីយ៉ូឡេត ពីកំដៅព្រះអាទិត្យ ចូលដល់រាងកាយ។ ពេលនោះសារធាតុនោះ បំប្លែងជាវីតាមីន Dជួយការពារពុកធ្មេញ និងជំងឺលើសឈាម។ ក្រៅពីនេះ ផ្សិតខ្មៅ នៅប្រើជាជំនួយបំបាត់ ការឈឺក្បាល វិលមុខ។ ដោយសារផ្សិតខ្មៅ មានសារធាតុស្ករច្រើន ធ្វើអោយអ្នក ដែលត្រូវការជំនួយឈាម គួរទទួលទានផ្សិតនេះ ព្រោះផ្សិតនេះ មានជំនួយសារធាតុ បង្កើតគ្រាប់ឈាមស។

No comments:

Post a Comment