Saturday, June 6, 2015

គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​ផ្លែត្រប់​ចំពោះ​សុខ​ភាព


ជាទូទៅ​ពលរដ្ឋ​ខ្មែរ​តែង​និយម​យក​ផ្លែ​ត្រប់ ធ្វើជា​បន្លែ​បាន​ច្រើន​ប្រ​ភេទ រាប់​ទាំង​ពី​សំឡ​កកូរ ឬធ្វើ​បន្លែ​ជ្រលក់​ប្រហុក​ជា​ដើម​។ ប៉ុន្តែ​ការទទួល​ទាន​ផ្លែ​ទ្រព្យ​អាច​មាន​ទាំង​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​សម្រាប់​សុខ​ភាព​យើង​ដែរ​។

គុណ​សម្បត្តិៈ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​រដ្ឋ​ម៉ារី​លេន សហ​រដ្ឋ​អា​មេ​រិកបាន​រក​ឃើញ​ថា​ថា ផ្លែ​ត្រប់​មាន​ផ្ទុក​ជាំតិ​អុក​ស៊ីដ​ករ ផេណូ​លិក (Phenollic) ដែល​មានសមត្ថភាព​ការ​ពារ​សារ​ពាង្គ​កាយ​ពី ជាតិ​កូលេ​ស្តេរ៉ូល​មិន​ល្អ​សម្រួល​ដល់​ភ្នាស​សរសៃ​ឈាម និង​ជំនួយ​ដល់​ចលនា​ឈាម​ការពារ​ឆ្លង​នៃ​បាក់​តេរី និង​រោគ​ផ្សិត​ក្នុង​សរីរាង្គ​ ហើយ​វា​អាច​បង្កើន​ការ​ចង​ចាំ​ទៀត​ផង​។

គុណ​វិបត្តិៈ ផ្លែ​ត្រប់​ត្រូវ​បាន​គេហាម​បរិ​ភោគ សម្រាប់​អ្នក​មាន​ជំងឺ​ដំបៅ​ ឬរោគ​ឈឺចាប់​ផ្សេងៗ​ព្រោះផ្លែ​ត្រប់​មាន​ផ្ទុក​សារ​ធាតុ​អុកហ្សា​លេត (Oxal​ate) បង្ករ​អោយ​មាន​បញ្ហា​ចំ​ពោះ​សុខ​ភាព ពិសេស​​អ្នកមាន​ជំងឺ​តម្រង​នោម និង​ប្រមាត់​ខ្សោយ​ ជា​ដើម​៕

No comments:

Post a Comment