គូឆាយ អាចយកទៅធ្វើជាអាហារជាច្រើនប្រភេទ ដូចជា ឆាគូឆាយ
ឬយកទៅធ្វើនំគូឆាយ ដែលប្រើស្លឹកសំប៉ែតៗរបស់វាជាដើម ។
នៅតាមបណ្ដោយនៃស្លឹកពណ៌បៃតងស្រស់របស់គូឆាយសំបូរទៅដោយកាល់
ស្យូម និងហ្វូសហ្វ័រ ដែលជាសារធាតុសំខាន់មួយក្នុងការផលិត
និងជួសជុលឆ្អឹងនៅតាមរាងកាយ ។ វាក៏សម្បូរទៅដោយវីតាមីន B, C
និងធាតុដែកដ៏មានប្រយោជន៍ផងដែរ ។ ជាពិសេស
វាមានលក្ខណៈសំខាន់ដែលរាងកាយត្រូវការ ដើម្បីផលិតវីតាមីន A គឺ
សារធាតុបេតាខេរ៉ូទីន ដែលអាចការពារជំងឺមហារីកបាន ។
ចំណែកផ្កាគូឆាយវិញ ក្រៅពីសំបូរទៅដោយ កាបូហាយដ្រេត
វាក៏មានសារធាតុដទៃទៀត មិនចាញ់ស្លឹកវាឡើយ ដូចជា បេតាខេរ៉ូទីន
វីតាមីន B1 ធាតុដែក និងហ្វូសហ្វ័រ ។ អ្វីដែលសំខាន់បំផុត
គឺវាមានចំណែកសំខាន់ ធ្វើអោយប្រព័ន្ធរំលាយអាហារមានតុល្យភាពល្អ
ព្រោះវាមានកាកសរសៃអាហារច្រើន ជួយអោយការរំលាយ
និងការបន្ទោរបង់ប្រព្រឹត្តទៅស្រួល
និងជួយកាត់បន្ថយការទល់លាមក
ព្រមទាំងកម្ចាត់សារធាតុពុលចេញពីរាងកាយ
ដែលជាហេតុធ្វើអោយអ្នកមានសុខភាពល្អ មានស្បែកស្អាត
និងគេចផុតពីជំងឺមហារីកពោះវៀនធំទៀតផង ៕
No comments:
Post a Comment