ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា
ភាពហិររបស់ម្ទេសអាចជួយបញ្ចុះកម្រិតសម្ពាធឈាមដែលឡើងខ្ពស់
និងកាត់បន្ថយកូលេស្ទេរ៉ូលក្នុងឈាម
ដែលស្មើនឹងការជួយអោយបេះដូងមានសុខភាពល្អ ។ ផ្លែម្ទេស
មានផ្ទុកទៅដោយសារធាតុប្រឆាំងនឹងជំងឺបេះដូង
ដែលជាជំងឺដែលសាហាវជាងគេបំផុតនៅក្នុងពិភពលោក ។
ការស្រាវជ្រាវនេះ គឺធ្វើឡើងដោយសាកលវិទ្យាល័យ Chinese University
of Hong Kong ។ លោកវេជ្ជបណ្ឌិត Zhen-Yu Chen បានថ្លែងថា
ការស្រាវជ្រាវនេះ
គឺដើម្បីរកអោយឃើញពីអត្ថប្រយោជន៍នៃផ្លែម្ទេស
ចំពោះសុខភាពបេះដូង ហើយក៏ជាការស្រាវជ្រាវលើកដំបូងបំផុតផងដែរ
ទាក់ទងនឹងរឿងនេះ ។
ក្នុងចំណោមអ្នកចូលរួមការស្រាវជ្រាវដែលគេបានបែងចែកជាពីរក្រុម
បានចេញជាលទ្ធផលថា ក្រុមដែលញ៉ាំម្ទេស
គឺបានថយចុះនូវកម្រិតកូលេស្ទេរ៉ូលមិនល្អ
ខណៈដែលក្រុមដែលមិនញ៉ាំម្ទេសមិនបានថយចុះនោះទេ ។
ទោះបីជារកឃើញថា ម្ទេសមានផលល្អចំពោះបេះដូងក្ដី
ក៏លោកវេជ្ជបណ្ឌិត Chen
មិនបានណែនាំអោយគ្រប់ៗចាប់ផ្ដើមញ៉ាំម្ទេសនោះទេ ។
អ្នកដែលចូលចិត្តញ៉ាំហិរ គឺប្រាកដជាមិនបញ្ហានោះទេ
ប៉ុន្ដែសំរាប់អ្នកដែលមិនចេះញ៉ាំម្ទេស
ក៏មិនគួរទ្រាំញ៉ាំដើម្បីសុខភាពបេះដូងនោះដែរ ៕
No comments:
Post a Comment