Saturday, June 6, 2015
ស្មៅអំពិលដីផ្កាលឿង
លក្ខណះរុក្ខជាតិៈ ជារុក្ខជាតិស្មៅរស់បានយូរឆ្នាំ ដុះវារលើដី។
ស្លឹកៈ ស្លឹកមានទងវែង ឆ្នាស់គ្នា បែកជា៣ រាងដូចបេះដូង ស្លឹកទំហំពី ៥ទៅ១០ មីនីម៉ែត្រមាន រោមតិចៗ។
ផ្កាៈ ពណ៌លឿងខ្ចី ជាប់ទង បែកជា ៥ត្របក។
ដើមៈ ដើមមានរោមតិចៗ។
ផ្លែៈ រាងមូល វែងដល់ពេលទុំ ផ្ទុះចេញគ្រាប់ពណ៌ត្នោត។
កន្លែងដាំដុះ : ច្រើនដុះនៅលើដីវាល ដីស្រែ ចំការដែលសើមនិងមានពន្លឺគ្រប់គ្រាន់។
ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល។
រស់ជាតិៈ ជូរ ធាតុត្រជាក់។
ការព្យាបាលៈ ផ្តាសាយ ក្តៅខ្លួន ក្អក កើតលឿង រលាកថ្លើម រលាកពោះវៀន រលាកបំពង់ក រលាកផ្លូវនោម ត្រជាក់ឈាម ផ្សះ រលាយឈាមកក បញ្ចុះសម្ពាធឈាម ដូលគ្រេចថ្លោះហើម បូសពិស រមាស់ សរសៃប្រសាទ លើសឈាមធ្លាក់ស រាកមូល កាមរោគ ត្រអក ក្អកឈាម ជុះឈាម ក្អូតឈាម ឈាមច្រមុះ ធ្លាក់ស ឈឺធ្មេញ រលាកភ្លើងទឹកក្តៅ
ពស់ចឹក។
សារធាតុគីមីៈ ដើមមានជាតិ Acide oxalique, Oxalate acide kali, Phosphosre 125mg%, Carotten 0,41mg%, Vitamine B1 0,25mg%, VitamineB12 0,31mg%, Vitamine C 48mg% ។
កំរិតនិងរបៀបប្រើៈ លាងទឹកអោយស្អាតយកមកស្ងោរពី ៣០ទៅ៥០ក្រាម ឬ ១០០ក្រាម ដើមស្រស់ ដើមក្រៀមពី ៥ទៅ១០ក្រាមប្រើលើស្បែកៈ បុកកាកយកមកបិទពីលើ ទឹកយកមក លាងលើធ្មេញ បុកលាយអំបិលបន្តិចញាត់ចូលក្នុងធ្មេញ រលាកផ្លូវនោមៈ យក១០០ក្រាម + ស្លាបចង្វគោក៦០ក្រាមដាំទឹកផឹក។ រលាកភ្លើងនិងទឹកក្តៅៈ យកដើមស្រស់ + លាយសត្វ ជន្លេនបិទពីលើ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment