Saturday, June 6, 2015

សារិកាកែវ





លក្ខណះរុក្ខជាតិៈ ជាព្រឹក្សតូច ឬជាចុល្លិព្រឹក្សខ្នាតធំ។ ស្លឹកស្និតរលោងមានកូនស្លឹក ៣ទៅ៨ដុះ ឆ្លាស់គ្នា រាងដូចស៊ុត ឬរាងស៊ុតទ្រវែង ជាទូទៅរាងរីកធំខាងចុង រាងរូមតូចខាងគល់ ផ្ទៃស្លឹកខាង លើរលោងផ្លេក។ ផ្កាពណ៌ ស ក្លិនក្រអូបភាយចេញតិចឬច្រើននៅចុងមែក ឬតាមប្រគាប ទងវែង ឬខ្លីមិនស្មើគ្នា។ ផ្លែមានទឹកច្រើន រាងមូល ឬរាងពងក្រពើ ពណ៌ក្រហមឬ ពណ៌ទឹកក្រូចលឿង។ គ្រាប់មាន ១២គ្រាប់។

ផ្នែកប្រើប្រាស់ៈ ឬស ។

ការព្យាបាលៈ របួស បូស អាប់សែ រលាកសាច់ដុំ រោគសើស្បែក គ្រុនមកពីរបួស កញ្រ្ជិល។
កំរិតនិងរបៀបប្រើៈ ឬសបុកអោយម៉ត់ជាភក់ សំរាប់បិតដំបៅ និងរោគសើរស្បែក ឬសបុកនេះ លយអំបិលបន្តិចលេបពី ៥ទៅ១០មល សំរាប់ព្យាបាលគ្រុនក្តៅ។

No comments:

Post a Comment