Saturday, June 6, 2015

សារៈប្រយោជន៏ស្លឹកតើយ​របស់ខ្មែរ






ស្លឹកតើយ មានក្លិនក្រអូបស្រទន់ ជាទីគាប់ចិត្ត អ្នកស្រុកអ្នកភូមិក្រៃលែង។ គេច្រើនយកស្លឹកតើយ ទៅកាច់ជាក្បាច់ផ្កា ផ្សេងៗ ដើម្បីដាក់លំអ តុអាហារ ពេលមានពិធីបុណ្យផ្សេងៗ ជួនគេយក ទៅរំងាស់ជាមួយទឹកស្ករ ដើម្បីអប់បង្អែម ឬ កាលខ្លះទៀត គេកិន ឬ បុកស្លឹកតើយ ពូតយកទឹក ទៅធ្វើបង្អែមផ្សេង ដូចជា នំអាកោ នំកូរ នំលត នំអន្សម នំចាំង នំដុតជាដើម ឬ យកទៅធ្វើជាភេសជ្ជៈ ឬ ជាការេម សម្រាប់បរិភោគលេង នៅរដូវក្តៅ អោយត្រជាក់ចិត្ត ត្រជាក់អារម្មណ៍។

No comments:

Post a Comment